ក្រសួងអភិវឌ្ឍន៍ ជនបទ បានដាក់ចេញនូវ ទិសដៅសម្រាប់ អភិវឌ្ឍន៍សេដ្ឋកិច្ច ជនបទ ប្រចាំឆ្នាំ២០១៦

ភ្នំពេញ៖ នាយកដ្ឋានអភិវឌ្ឍន៍ សេដ្ឋកិច្ចជនបទ នៃក្រសួងអភិវឌ្ឍន៍ ជនបទ នៅពេលថ្មីៗនេះ បានពិភាក្សា និងសម្រេច ដាក់ចេញនូវផែនការ និងទិសដៅការងារ សម្រាប់ឆ្នាំ២០១៦ មាន ៦ចំណុចធំៗ សម្រាប់អនុត្តន៍។

ទិសដៅការងារសំខាន់ៗ ទាំងនោះមាន ទី១.បន្តពង្រឹងសមត្ថភាព នាយកដ្ឋាន ឲ្យកាន់តែប្រសើរឡើង តាមរយៈ ការបណ្តុះបណ្តាល សមត្ថភាព មន្រ្តីរាជការ ក្នុងនាយកដ្ឋាន ទៅតាមជំនាញ និងតម្រូវការ ពង្រឹងនីតិវិធីរដ្ឋបាល និងគោលការណ៍ អនុវត្តការងារជាដើម, ទី២. ពិនិត្យ ឡើងវិញនូវ គម្រោងនានា និងផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ របស់នាយកដ្ឋាន ដើម្បីពង្រឹងប្រសិទ្ធភាព ក៏ដូចជាការធានាឲ្យបាន នូវតម្រូវការ ប្រជាពលរដ្ឋ នៅតាមជនបទ និងសហគមន៍, ទី៣.បន្តពង្រឹងប្រសិទ្ធភាព គ្រប់គ្រងគម្រោងឥណទាន និងពង្រីក តំបន់ប្រតិបត្តិការ ទៅតាមបណ្តាខេត្ត គោលដៅផ្សេងៗទៀត, ទី៤.បន្តរៀបចំ ឯកសារបណ្តុះបណ្តាល គោលការណ៍ និងនីតិវិធីផ្សេងៗ ជាពិសេសគោលការណ៍ និងនីតិវិធីសហគមន៍ ឥណទានជនបទ, ទី៥.បន្តពង្រឹងកម្មវិធីស្រ្តី និងយុវជន ក្នុងវិស័យសហគ្រាសខ្នាតគ្រួសារ និងខ្នាតតូចរួមមាន ឡជីវឧស្ម័ន ការចិញ្ចឹមមាន់ តម្បាញហូល ក្រម៉ា ជាពិសេសការផលិតសាប៊ូ និងទី៦.ស្វែងរកដៃគូជាតិ និងអន្តរជាតិ សម្រាប់កិច្ចសហប្រតិបត្តិការ លើគម្រោងលើក កម្ពស់សេដ្ឋកិច្ចជនបទ៕

ក្រសួងអភិវឌ្ឍន៍ ជនបទ បានដាក់ចេញនូវ ទិសដៅសម្រាប់ អភិវឌ្ឍន៍សេដ្ឋកិច្ច ជនបទ ប្រចាំឆ្នាំ២០១៦

ក្រសួងអភិវឌ្ឍន៍ ជនបទ បានដាក់ចេញនូវ ទិសដៅសម្រាប់ អភិវឌ្ឍន៍សេដ្ឋកិច្ច ជនបទ ប្រចាំឆ្នាំ២០១៦