CR7 បង្ហាញឡាន Porsche ស៊េរីថ្មី ក្រោយខកចិត្តនៅ Ballon d’Or

Cristiano Ronaldo តារាឆ្នើមក្រុម Real Madrid បានទុកការខកចិត្ត នៅពានរង្វាន់ Ballon d’Or មួយឡែក ដោយរូបគេបាន បង្ហាញរថយន្ត Porsche ស៊េរីថ្មីមានតម្លៃថ្លៃមួយគ្រឿង។

CR7 បង្ហាញឡាន Porsche ស៊េរីថ្មី ក្រោយខកចិត្តនៅ Ballon d’Or

Superstar ជម្រើសជាតិព័រ ទុយហ្គាល់រូបនេះ បានបាត់បង់ពានរង្វាន់ កំពូលកីឡាករល្អបំផុត លើលោកនៅទីក្រុង Zurich កាលថ្ងៃចន្ទ ខណៈដែលគូប្រជែងធំរបស់គេ Lionel Messi ជាអ្នកទទួលបានពាននោះ។ យ៉ាងណា កីឡាករវ័យ៣០ឆ្នាំ ពុំបានបង្ហាញកាយវិការណាមួយ ថាខ្លួនរបស់គេអាក់អន់ចិត្តអ្វីឡើយ។

CR7 បង្ហាញឡាន Porsche ស៊េរីថ្មី ក្រោយខកចិត្តនៅ Ballon d’Or

ផ្ទុយទៅវិញ Ronaldo បានបង្ហាញរថយន្តស៊េរីថ្មីម៉ូដែល Porsche 911 Turbo S ដែលមានតម្លៃប្រហែល ១៤៦០០០ផោន (ជាង២១ម៉ឺនដុល្លារ) និងបានថតរូបបង្ហោះលើ Instagram ផងដែរ កាលពីរសៀលថ្ងៃអង្គារ។

ក្នុងពិធីប្រកាសពាន CR7 ដែលជាប់ក្នុងបញ្ជី 2015 FIFA FIFPro World Eleven បានបញ្ជាក់ថា រូបគេនឹងនៅតែធ្វើឲ្យ អ្នកគាំទ្ររីករាយ ជាមួយនឹងសមត្ថភាព របស់ខ្លួនបន្តទៀត៕

ប្រភព៖ សប្បាយ