ក្រុម Anonymous បិទវិបសាយតុលាការ ថៃរាប់រយ ខឹងនឹងអំពើពុករលួយ

ក្រុម Hacker Anonymous បានធ្វើការវាយប្រហារ និងបិទវិបសាយរបស់ តុលាការថៃចំនួន ២៩៧ វិបសាយដើម្បីជាកា រសងសឹកចំពោះការ សម្រេចសាលក្រម រឿងក្ដីឃាតកម្មនៅកោះតៅ។

ក្រុម Anonymous បិទវិបសាយតុលាការ ថៃរាប់រយ ខឹងនឹងអំពើពុករលួយ

ក្រុមនេះក៏បានគំរាមកំហែងថា នឹងចែកចាយព័ត៌មាន អំពីសមាជិកនៃតុលាការថៃ មួយចំនួនដែលប្រព្រឹត្ត អំពើពុករលួយ។ នេះបើតាមការឲ្យដឹង ពីវិបសាយ Khaosod English។

ពួកគេបានសរសេលើទំព័រ Facebook របស់ខ្លួនដូចនេះថា “ក្រុម Anonymous បានរកឃើញថា ក្រុមតុលាការថៃបាន ប្រព្រឹត្តទង្វើអយុត្តិធម៌ទៅលើជន ដែលមិនមែនជាជាតិសាសន៍ថៃ។ ពួកគេបានប្រើប្រាស់ អ្នកទោសក្លែងក្លាយ និងអ្នកទោសបរទេស សម្រាប់កូនអុករបស់ខ្លួន និងដើម្បីផលចំណេញ ផ្នែកនយោបាយ។ ពួកអ្នកត្រូវបានរកឃើញ មានកំហុសដោយក្រុម Anonymous ហើយភាពយុត្តិធម៌ នឹងជាអ្នកឈ្នះ”។

កាលពីសប្ដាហ៍កន្លងទៅក្រុម Anonymous បានបិទវិបសាយរបស់ ប៉ូលិសថៃអស់ មួយចំនួនមកហើយ ដោយប៉ូលិសថៃ និយាយថា គេនឹងដាក់ពួកបណ្ដឹងប្រឆាំងក្រុម Hacker មួយនេះ។

គួររំលឹកថាកាលពី ខែកញ្ញាឆ្នាំ២០១៥ ជនជាតិអង់គ្លេសពីររូប ត្រូវបានគេសម្លាប់ ហើយជនជាតិភូមាចំនួន ពីររូបត្រូវបានតុលាការ កាត់ទោសប្រហារជីវិតកាលពី ខែមុននេះដោយសារ ជាប់ព័ន្ធនឹងរឿងក្ដី។ មានមតិជាច្រើនយល់ថា ជនជាតិភូមាពីររូបនោះ គឺជាអ្នកទទួលកំហុស ជំនួសគេប៉ុណ្ណោះ ដោយពួកគេត្រូវបានក្រុម ប៉ូលិសថៃបង្ខំឲ្យទទួលទោស៕

ប្រភព៖ សប្បាយ