សៀវភៅ ក្រមង៉ុយ និង បណ្តាំ “កុំដេកតែក្រ…” ត្រូវបានបោះ ពុម្ពឡើងវិញ

“កើតមកជាមនុស្ស ទាំងស្រីទាំងប្រុស មិនដែលចេះឯង បើក្រឱ្យមាន វិញ្ញាណចេះក្រែង គិតគ្រប់កន្លែង កុំដេកតែក្រ…” ជាបណ្តាំរបស់អ្នកប្រាជ្ញ វោហាសាស្រ្តខែ្មរដែលបានចងក្រង នៅក្នុងសៀវភៅ “ក្រមង៉ុយ” តាំងពីទសវត្សឆ្នាំ១៩៣០ ត្រូវបានបោះពុម្ពផ្សព្វ ផ្សាយឡើងវិញហើយ ដោយអ្នកកាសែតខ្មែរ ជើងចាស់មួយរូប ។

សៀវភៅ ក្រមង៉ុយ និង បណ្តាំ “កុំដេកតែក្រ…” ត្រូវបានបោះ ពុម្ពឡើងវិញ

សៀវភៅក្រមង៉ុយ មានកម្រាស់ជាង ១០០ ទំព័រ ជាប្រភេទកំណាព្យ កាព្យឃ្លោងដ៏ពិរោះ រណ្តំបង្កប់ដោយ ខ្លឹមសារអប់រំ ស្តីពីការរៀបចំជីវិតឲ្យបានល្អប្រសើរ ការរើសគូស្រករជាអនាគត និងពាក្យទូន្មានដល់យុវជន មាតាបិតា និងមន្រ្តីរាជការ ត្រូវបានលោក ពុយ គា រៀបរៀងបោះពុម្ពផ្សាយឡើងវិញ ដើម្បីចែកចាយជូនសិស្ស និស្សិតក្រីក្រ និង ដាក់នៅតាមបណ្ណាល័យ និងសាលារៀននានា ជាពិសេសនៅតាមជនបទ និងតំបន់ដាច់ស្រយាល ។

ប៉ុនែ្តដោយសារចំនួន នៃការបោះពុម្ព និងចែកចាយមានកំណត់ លោកអ្នកដែលពេញចិត្ត និងគាំទ្របិតាកំណាព្យខែ្មរ ក្រមង៉ុយ អាចចូលរួមបំពេញបន្ថែមជាមួយ លោក ពុយ គា តាមរយៈលេខទូរស័ព្ទ ០១២ ៩០៨ ៨៤០ ។

“កុំឆ្មើងអាងបុណ្យ ស្រដីឲ្យទន់ ពោលពាក្យពិរោះ ខ្លួនអ្នកនឹងថ្កើង និងឡើងសក្តិយស កុំឆ្លៀតនាំឈ្លោះ ញុះញង់អ្នកធំ ។ កុំដៀលអ្នកស្រែ ត្រកូលឯងខែ្មរ កុំប្រែក្រឡាស់ ក្រឡេកឃើញគុណ ទន់ខ្លួនសំពះ កុំធ្វើអ្នកណាស់ កុំត្មះអ្នកក្រ…” នេះជាសម្រង់វគ្គខ្លីមួយរបស់បណ្តាំក្រមង៉ុយ ៕

សៀវភៅ ក្រមង៉ុយ និង បណ្តាំ “កុំដេកតែក្រ…” ត្រូវបានបោះ ពុម្ពឡើងវិញ

សៀវភៅ ក្រមង៉ុយ និង បណ្តាំ “កុំដេកតែក្រ…” ត្រូវបានបោះ ពុម្ពឡើងវិញ

ប្រភព៖ សប្បាយ

  • សៀវភៅ ក្រមង៉ុយ និង បណ្តាំ “កុំដេកតែក្រ…” ត្រូវបានបោះ ពុម្ពឡើងវិញ已关闭评论
  • 24 views
  • Hide Sidebar
    A+
Publish on:2016/01/14  Category:កំសាន្ត