មូលហេតុដែល ធ្វើឲ្យស្ត្រីមាន ការឈឺចាប់ ក្នុងពេលរួមភេទ

សុខភាព៖ ការកើតមាននូវ អារម្មណ៍នៃការឈឺចាប់ ក្នុងពេលកំពុងរួមភេទ គឺអាចធ្វើឲ្យ ទំនាក់ទំនងផ្លូវភេទ របស់ដៃគូអ្នក និងអ្នកមានបញ្ហា។ បន្ថែមពីការឈឺចាប់ផ្នែករូបរាងកាយ នៃការរួមភេទ វាក៏អាចកើតមាន ផងដែរនូវឥទ្ធិពល នៃអារម្មណ៍ជាអវិជ្ជមាន ដូច្នេះរាល់បញ្ហាទាំងនេះ គួរត្រូវបានធ្វើការតាមដាន ដើម្បី សិក្សាអោយដឹងពីមូលហេតុពិតប្រាកដរបស់វា។

តើកត្តាអ្វីខ្លះ ដែលធ្វើឲ្យស្ត្រី មានការឈឺចាប់ ក្នុងពេលកំពុងរូមភេទ?

នៅក្នុងករណីភាគច្រើន មានស្ត្រីម្នាក់អាចធ្លាប់ មានបទពិសោធន៍ នូវការឈឺចាប់ ក្នុងពេលរួមភេទ ប្រសិនបើទ្វារមាសរបស់នាង មិនមានទឹករំអិល គ្រប់គ្រាន់នោះទេ។ នៅពេលដែល បញ្ហានេះកើតមាន ការឈឺចាប់នេះ នឹងអាចធ្វើការដោះស្រាយបាន ប្រសិនបើនាង ព្យាយាមធ្វើការបន្ធូរអារម្មណ៍ ដើម្បីអោយទ្វារមាសរបស់នាង បង្កើតទឹករំអិលបានច្រើនជាងមុន ឬ ក៏ពួកគេអាចប្រើ ទឹករំអិលជាជំនួយ បន្ថែម ។

នៅក្នុងករណីមួយចំនួនទៀត ស្ត្រីអាចនឹងមានការឈឺចាប់ ក្នុងពេលនៃការរួមភេទ ប្រសិនបើ មានស្ថានភាពណាមួយ ដូចខាងក្រោមនេះ ត្រូវបានកើតឡើង៖

-ការរួញរឹងសាច់ដុំ របស់ទ្វារមាស។ នេះគឺជាស្ថានភាពទូទៅមួយ ដែលសាច់ដុំនៅក្នុងទ្វារមាស ត្រូវបានកន្ត្រាក់រួញរឹងភ្លាមៗ វាកើតមានភាគច្រើន ដោយសារតែអារម្មណ៍នៃការភ័យខ្លាច នូវភាព ឈឺចាប់។

-មានការបង្ករោគនៅក្នុងទ្វារមាស។ ស្ថានភាពទាំងនេះ គឺមានលក្ខណៈជាទូទៅ និង រួមមានផង ដែរនូវ ការចម្លងរោគនៃ ពពួកមេរោគផ្សិត។

-បញ្ហាជាមួយនឹងមាត់ស្បូន។ នៅក្នុងករណីនេះ គឺលិង្គអាចចូលទៅក្នុង មាត់ស្បូនបាន នៅក្នុង កម្រិតមួយដ៏ជ្រៅ ដូច្នេះបញ្ហាជាមួយ នឹងមាត់ស្បូន (មានដូចជាការបង្ករោគ) គឺអាចធ្វើអោយស្ត្រី មានការឈឺចាប់ ក្នុងអំឡុងពេលនៃការដាក់ បញ្ចូលលិង្គយ៉ាងជ្រៅ ទៅក្នុងទ្វារមាសរបស់នាង។

-បញ្ហាជាមួយនឹងស្បូន។ បញ្ហាទាំងនេះ អាចរួមមានដូចជា ដុំសាច់នៅក្នុងស្បូន ដែលវាក៏អាច ធ្វើអោយការរួមភេទ មានការឈឺចាប់ខ្លាំងបានផងដែរ។

-ជំងឺស្រទាប់ខាងក្នុងនៃស្បូន(endometriosis) ។ នៅក្នុងស្ថានភាពនៃជំងឺនេះ គឺជាលិកានៃស្រទាប់ ខាងក្នុង នៃស្បូន បានរីកដុះដាលនៅស្រទាប់ ខាងក្រៅនៃស្បូន។

-បញ្ហាជាមួយនឹងអូវែ។ បញ្ហាទាំងអស់នោះ ប្រហែលជាអាចរួមមាននូវ គីសនៅលើអូវែ។ 

-ជំងឺរលាកឆ្អឹងអាងត្រគាក។ ជាលិកាដែលនៅខាងក្នុង ត្រូវបានរលាកជាខ្លាំង ហើយសម្ពាធដែល កើតមានពីការរួមភេទ គឺអាចធ្វើអោយវាមានការ ឈឺចាប់កាន់តែខ្លាំងឡើង។

-កូនក្រៅស្បូន។ វាគឺជាស្ថានភាពមួយ ដែលស៊ុតបង្កកំណើត ធ្វើការរីកលូតលាស់នៅ ខាងក្រៅស្បូន ។

-ស្ថានភាពនៃវ័យអស់រដូវ។ ក្នុងដំណាក់កាលនេះ ស្រទាប់ខាងក្នុងនៃស្បូន អាចនឹងបាត់បង់នូវ លក្ខណៈសំណើមជាធម្មតារបស់វា ហើយវាបានប្រែក្លាយជាស្ងួតវិញ។

-ការរួមភេទក្នុងរយៈពេលឆាប់ពេក បន្ទាប់ពីមានការវះកាត់ ឬ សម្រាលកូនរួច។

-ជំងឺដែលឆ្លងតាមការរួមភេទ។

-ការមានរបួសនៅត្រង់ ទ្វារមាស ឬ រន្ធយោនី។ ការរងរបួសទាំងនេះ អាចបណ្តាលមកពី ការដាច់ រហែកដោយសារការសម្រាលកូន ឬ ដោយសារកាត់ពង្រីកទ្វារមាសដើម្បីអោយទារកចេញមក បានស្រួល ក្នុងអំឡុងពេលនៃការឈឺពោះឆ្លងទន្លេ។

អ្នកគួរធ្វើការទំនាក់ ទំនងទៅកាន់គ្រូពេទ្យ ប្រសិនបើមានសញ្ញាដូចជា ហូរឈាម, មានដំបៅនៅទ្វារមាស, មានការធ្លាក់ឈាមរដូវមិនទៀងទាត់, ធ្លាក់ស ឬ មានការកន្ត្រាក់សាច់ដុំទ្វារមាស និង សាកសួរពី អ្នកផ្តល់ប្រឹក្សាផ្នែកសុខភាពផ្លូវភេទ ដែលមានជំនាញច្បាស់លាស់ ប្រសិនបើមានការព្រួយបារម្ភផ្សេង ទៀតដែលអ្នកត្រូវធ្វើការតាមដាន៕

មូលហេតុដែល ធ្វើឲ្យស្ត្រីមាន ការឈឺចាប់ ក្នុងពេលរួមភេទ

ប្រភព៖ គេហទំព័រ www.health.com.kh