លោក Park Hae Jin ប្តឹងសារព័ត៌មាន ដែលចុះថា ខ្លួនលួចលាក់ស្នេហ៍ ជាមួយស្រីស្អាត Park Shin Hye

កូរ៉េ៖ តារាសម្តែងកូរ៉េដ៏ ល្បីល្បាញលោក Park Hae Jin បានសម្រេចចិត្តប្តឹង ទៅសារព័ត៌មានកូរ៉េមួយ ដែលចុះផ្សាយថា តារារូបនេះកំពុងមាន ទំនាក់ទំនងស្នេហ៍ លួចលាក់ជាមួយ តារាសម្តែងរូបស្រស់នាង Park Shin Hye ។

យោងតាមសារព័ត៌មានកូរ៉េ Soompi បានឲ្យដឹងនៅថ្ងៃទី១៤ខែមករាឆ្នាំ២០១៦នេះ ថាអ្នកតំណាងរបស់ តារាសម្តែងវ័យ៣២ឆ្នាំ Park Hae Jin ក្រុមហ៊ុន WM បានប្រកាសថាថ្ងៃទី១៤ នេះខ្លួននឹងប្តឹងទៅសារព័ត៌មាន ក្នុងស្រុកមួយដែលចុះផ្សាយ ទាំងគ្មានមូលដ្ឋានថា តារាសម្តែង Hae Jin លួចទាក់ទងជាមួយ តារាសម្តែង Park Shin Hye ។

ក្រុមការងាររបស់ក្រុមហ៊ុន WM បាននិយាយថា “មានប្រិយមិត្តជាច្រើន មានការយល់ច្រឡំ ក្រោយលឺដំណឹងនេះហើយ យើងនឹងរកមូលហេតុពិត ប្រាកដក្រោយការចុះផ្សាយនេះ ដើម្បីច្បាស់ថា នឹងមិនមានការចុះផ្សាយបែបនេះ ទៀតនៅថ្ងៃក្រោយ” ។

កាលពីថ្ងៃទី១២ ខែមករាថ្មីៗនេះ មានព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយដោយដាក់ ចំណងជើងថា" Park Hye Jin ស្រលាញ់គ្នាជាមួយ Park Shin Hye សូមឲ្យគេស្រលាញ់គ្នារហូត” ដែលចំណងជើងនេះ មានន័យថា អ្នកទាំងពីរជាគូស្នេហ៍ ហើយយករូបថតមួយសន្លឹក របស់អ្នកទាំងពីរ នៅសេអ៊ូលជាភស្តុតាង ដែលដំណឹងនេះធ្វើឲ្យប្រិយមិត្ត ជាច្រើនយល់ច្រឡំ៕