​ក្រោយ​ឯកឧត្តម កឹម សុខា ជួប​សម្តេច CNRP អំពាវនាវ​ឲ្យ​មន្ត្រី​រក្សា​ភាពថ្លៃថ្នូរ​និង​ឈប់​ជេរប្រមាថ​

​ជាង ៦ ម៉ោង​ក្រោយពី​ឯកឧត្តម កឹម សុខា ជជែក​គ្នា​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា កាលពី​ព្រឹក​ថ្ងៃ​ពុធ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ  បានសម្រេច​ចេញ​សេចក្តីអំពាវនាវ​ជា​សាធារណៈ​ឲ្យ​មេដឹកនាំ និង​អ្នកគាំទ្រ​គណបក្ស​នេះ កុំ​ប្រើ​សម្តី​ជេរប្រមាថ​នាំ​ឲ្យ​បែកបាក់​ជាតិ និង​ត្រូវ​រក្សា​ភាពថ្លៃថ្នូរ​។​

​ក្រោយពី​សង្កេតឃើញថា នាពេល​ប​ច្ចុ​ប្ប​នេះ មានការ​រិះគន់​ដែលមាន​លក្ខណៈ​អសីលធម៌ ការជេរប្រមាថ ដែល​នាំ​ឲ្យ​សង្គម​ខ្មែរ​បែកបាក់​គ្នា​នោះ គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ឲ្យ​មន្ត្រី និង​អ្នកគាំទ្រ​ខ្លួន​យ៉ាងនេះ​ថា​៖ «​គណបក្ស​សង្គ្រោះ​ជាតិ សូម​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ សកម្មជន អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ រក្សា​នូវ​ភាពថ្លៃថ្នូរ និង​សីលធម៌​ខ្ពស់ ដោយ​មិន​ជេរប្រមាថ និង​មិន​ប្រើ​រូបភាព​ប្រមាថ ក្នុងការ​បញ្ចេញ​មតិយោបល់ និង​ការរិះគន់​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ដើម្បី​ស្វែងរក​នូវ​ការផ្សះផ្សារ​ជាតិ និង​ឯកភាព​ជាតិ​»​។​

​ការអំពាវនាវ​នេះ​ធ្វើឡើង​បន្ទាប់ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ  បាន​បើក​កិច្ចប្រជុំ​បន្ទាន់​ក្រោម​វត្តមាន​របស់​ឯកឧត្តម កឹម សុខា ក្រោយពី​លោក​ប្រធានស្តីទី​បក្ស​សង្គ្រោះ​ជាតិ​រូបនេះ ពិភាក្សាគ្នា​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា​ប្រមាណ ៥ នាទី​។

​សូម​ចូល​អាន​អត្ថបទ​៖


លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​