ហុង​គ្រី​សម្ពោធ​ស្ថាន​ពាណិជ្ជកម្ម​នៅ​កម្ពុជា ជា​ផ្លូវការ​

​ភ្នំពេញ​៖ សាធារណៈរដ្ឋ​ហុង​គ្រី (Hungary) បាន​បើកសម្ពោធ​ស្ថាន​ពាណិជ្ជកម្ម (MNKH) ប្រចាំ​កម្ពុជា ជា​ផ្លូវការ នៅ​អគារ​ពាណិជ្ជកម្ម​មេគង្គ​កម្ពុជា​-​ហុង​គ្រី នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦​នេះ ដើម្បី​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ទេ្វរ​ភាគី​រវាង​ប្រទេស​ហុង​គ្រី និង​កម្ពុជា​។​

​ស្ថាន​ពាណិជ្ជកម្ម​ហុង​គ្រី (The Hungarian National Trading House Cls) ត្រូវបាន​បង្កើតឡើង​ដោយ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ដៃគូ​រវាង Mekong Trading Hungarian និង Cambodian Trading House ក្នុង​គោលបំណង​ពង្រឹង និង​ជំរុញ​ការទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ភាគី​ហុង​គ្រី និង​កម្ពុជា​។​

​លោក Balázs Korintus អគ្គនាយក​ក្រុមហ៊ុន Mekong Trading Ltd, ជឿជាក់ថា ស្ថាន ពាណិជ្ជកម្ម​ហុង​គ្រី នឹង​ក្លាយជា​មជ្ឈមណ្ឌល​ប្រកបដោយ​សមត្ថភាព​មួយ​សម្រាប់​កិច្ច សហប្រតិបត្តិ​ការផ្តល់​ប្រយោជន៍​ទៅវិញទៅមក​រវាង​ពាណិជ្ជករ ផលិតករ និង​អ្នកវិនិយោគ ហុង​គ្រី និង​កម្ពុជា​។ ហើយ​ថា Mekong Trading Hungarian-Cambodian Trading House នឹង​ផ្តល់​ការ ស្រាវជ្រាវ​ទីផ្សារ និង​ផ្តល់ព័ត៌មាន​ថ្មីៗ​អំពី​អាជីវកម្ម និង​ព្រឹត្តិការណ៍​នានា​របស់ B2B ហើយ វា​នឹង​ជួយ​គ្រប់គ្រង​អាជីវកម្ម និង​ពាណិជ្ជកម្ម ក្នុងនោះ រួមមាន ការផ្ទេរ និង​កែឆ្នៃ សេវា​វិស្វកម្ម និង​សេវា​ដឹកជញ្ជូន ជាដើម​។
ហុង​គ្រី​សម្ពោធ​ស្ថាន​ពាណិជ្ជកម្ម​នៅ​កម្ពុជា ជា​ផ្លូវការ​

​ជាងនេះទៀត លោក​បន្តថា Mekong Trading Hungarian-Cambodian Trading House បាន​ផ្តោតលើ​វិស័យ​អាទិភាព​មួយចំនួន ក្នុងនោះ រួមមាន វិស័យ​កសិកម្ម និង​ឧស្សាហកម្ម វេច​ខ្ចប់​ម្ហូបអាហារ និង​ផ្លែឈើ ការគ្រប់គ្រង​ទឹកស្អាត និង​ប្រព័ន្ធធារាសាស្ត្រ ការ​បរិក្ខា​ពេទ្យ និង​សេវា​វេជ្ជសាស្ត្រ ប្រព័ន្ធ​បច្ចេកវិជ្ជា​សម្រាប់​បំពាក់​តាម​ស្ថាប័នឯកជន និង​សាធារណៈ និង​ការប្រើប្រាស់​មូល និ​ធិ អភិវឌ្ឍ​អន្តរជាតិ​ដូចគ្នា ជាដើម​។​
ហុង​គ្រី​សម្ពោធ​ស្ថាន​ពាណិជ្ជកម្ម​នៅ​កម្ពុជា ជា​ផ្លូវការ​

​ជាមួយ​គា្ន​ដែរ លោក ពិ​ទ័​រ ហ្ស៊ី​ហ្សា​រ​តូ (Péter Szijjártó) រដ្ឋមន្ត្រីក្រសួង​ការបទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី បាន​គាំទ្រ​ជាខ្លាំង​ចំពោះ​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេរ​ភាគី​រវាង​ប្រទេស​កម្ពុជា និង​ហុង​គ្រី​ឲ្យ​កាន់​ល្អ​ប្រសើរឡើង​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច ជា​ផ្លូវការ ចាប់ពី​ថ្ងៃទី​១៤ និង​១៥ ខែមករា ឆ្នាំ​២០១៦ នៅ​កម្ពុជា រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី បាន​ចាប់អារម្មណ៍​លើ​ការបណ្តាក់ទុន​វិនិយោគ​មួយចំនួន​នៅ​កម្ពុជា ក្នុងនោះ រួមមាន គម្រោង​សាកល្បង​ចិញ្ចឹម និង​បង្កាត់​ពូជ​សត្វ​គោ និង​ជ្រូក ដើម្បី​កាត់បន្ថយ​ការ​នាំចូល​សាច់សត្វ​ពី​បរទេស ព្រមទាំង​គម្រោង​គ្រប់គ្រង និង​ប្រើប្រាស់​ធនធានទឹក និង​ការធ្វើ​ឲ្យ​ប្រសើ​ឡើង នូវ​ការផ្តល់សេវា​សុខាភិបាល ព្រមទាំង​បច្ចេកវិទ្យា​សម្រាប់​សេវា​រដ្ឋបាល​សាធារណៈ​នៅ​កម្ពុជា​។​
ហុង​គ្រី​សម្ពោធ​ស្ថាន​ពាណិជ្ជកម្ម​នៅ​កម្ពុជា ជា​ផ្លូវការ​

The Hungarian National Trading House Cls (MNKH) គឺជា​ស្ថាន​ពាណិជ្ជកម្ម​ជាតិ​ហុង​គ្រី ត្រូវបាន​បង្កើតឡើង​ដោយ​រដ្ឋាភិបាល​ហុង​គ្រី នៅក្នុង​ឆ្នាំ ២០១៣ ក្នុង​ទម្រង់​យុទ្ធសាស្ត្រ​ថ្មី ឈ្មោះថា Opening to the East Programme ដែលមាន​គោលបំណង ពង្រឹង​កិច្ច​សហប្រតិបត្តិ ការ​សេដ្ឋកិច្ច​ជាមួយ​បណ្តា​ប្រទេស​ជុំវិញ​ពិភពលោក ពិសេស​គឺ​ប្រទេសក្រៅ​តំបន់​អឺរ៉ុប​។ បច្ចុប្បន្ននេះ ស្ថាន​ពាណិជ្ជកម្ម​ជាតិ​ហុង​គ្រី មាន​វត្តមាន​នៅក្នុង​ប្រទេស​ជាង ៤០​ប្រទេស​៕
 

ហុង​គ្រី​សម្ពោធ​ស្ថាន​ពាណិជ្ជកម្ម​នៅ​កម្ពុជា ជា​ផ្លូវការ​

ហុង​គ្រី​សម្ពោធ​ស្ថាន​ពាណិជ្ជកម្ម​នៅ​កម្ពុជា ជា​ផ្លូវការ​

ហុង​គ្រី​សម្ពោធ​ស្ថាន​ពាណិជ្ជកម្ម​នៅ​កម្ពុជា ជា​ផ្លូវការ​

ហុង​គ្រី​សម្ពោធ​ស្ថាន​ពាណិជ្ជកម្ម​នៅ​កម្ពុជា ជា​ផ្លូវការ​

ហុង​គ្រី​សម្ពោធ​ស្ថាន​ពាណិជ្ជកម្ម​នៅ​កម្ពុជា ជា​ផ្លូវការ​

 
លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​