SCG Muang Thong និង Cambodian All Stars សន្យា​នាំ​ការប្រកួត​ដ៏​ជក់ចិត្ត​នា​ល្ងាច​ថ្ងៃ​សៅរ៍​

​ក្រុម K-Cement Cambodian All Stars ដែល​ប្រមូលផ្តុំ​ទៅដោយ​កីឡាករ​ឆ្នើម​របស់​កម្ពុជា ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ក្លិប​បឹងកេត​អង្គរ លោក ប្រាក់ សុវណ្ណារ៉ា ត្រៀមខ្លួន​រួចរាល់​ក្នុង​ការទទួល​ស្វាគមន៍​ក្លិប​កំពូល​ថៃ SCG Muang Thong United ក្នុង​ព្រឹត្តិការណ៍ ASEAN Tour ឆ្នាំ​២០១៦ របស់​ពួកគេ​ក្នុង​រាជធានី​ភ្នំពេញ​។​

​នៅមុន​ជំនួប​នា​វេលា​ល្ងាច​ម៉ោង​៦ ទី​១៦ ខែមករា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក លោក Somwang Manpimonchai នាយក​ក្រុមហ៊ុន SCG ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​សារជាថ្មី​ថា ការប្រកួត​នឹង​ពង្រឹង​ចំណងមិត្តភាព​នៅ​តំបន់​អាស៊ាន ក៏ដូចជា​ការស្វាគមន៍​ចំពោះ​ការចាប់ផ្តើម​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន AEC ព្រមទាំង​អបអរ​ខួប​៦៥​ឆ្នាំ​នៃ​ទំនាក់ទំនង​កម្ពុជា​-​ថៃ ផងដែរ​។​

​លោក Pol Chomchuen អនុប្រធាន​ចាត់ការ​ទូទៅ​របស់ SCG Muang Thong United បាន​លើកឡើងថា ការប្រកួត​នេះ​ក៏​ជា​ឱកាស​របស់​ក្រុម​នៅមុន​ព្រឹត្តិការណ៍ AFC Champions League ដោយ​ក្រុម​របស់លោក​នឹងដាក់​បញ្ចូល​កីឡាករ​ខ្លាំងៗ ។
SCG Muang Thong និង Cambodian All Stars សន្យា​នាំ​ការប្រកួត​ដ៏​ជក់ចិត្ត​នា​ល្ងាច​ថ្ងៃ​សៅរ៍​

​លោក រិទ្ធី សំណាង តំណាង​ប្រធាន​ក្រុម K-Cement Cambodian All Stars និង​ជា​ប្រធាន​ក្លិប​ភ្នំពេញ​ក្រោ​ន​៖ «​បន្ថែម​ពី​ការលើកកម្ពស់​ស្តង់ដារ​បាល់ទាត់​នៅ​កម្ពុជា នេះ​ក៏​ជា​ក៏​ជា​ឱកាស​សម្រាប់​សកម្មភាព​សប្បុរសធម៌​ផងដែរ​។​

​លោក ប្រាក់ សុវណ្ណារ៉ា បាន​អះអាងថា ការប្រកួត​នេះ​នឹងមាន​ការទាក់ទាញ ហើយ​នេះ​ជា​ឱកាសល្អ​សម្រាប់​កីឡាករ​កម្ពុជា​ក្នុងការ​បង្ហាញ​សមត្ថភាព​របស់ខ្លួន ខណៈ​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​កំពង់មាន​ការរីកចម្រើន​ជា​លំដាប់​។​
SCG Muang Thong និង Cambodian All Stars សន្យា​នាំ​ការប្រកួត​ដ៏​ជក់ចិត្ត​នា​ល្ងាច​ថ្ងៃ​សៅរ៍​

​ទាំង Datsakorn Thonglao ប្រធាន​ក្រុម SCG Muang United និង ប៊ិន ធា​រី ប្រធាន​ក្រុម K-Cement Cambodian All Stars សុទ្ធតែ​មើលឃើញ​ពី​ចំណុច​វិជ្ជមាន​ក្នុងជំនួប​ដ៏​កម្រ​នេះ​។ 

​សំបុត្រ​ចូល​ទស្សនា​មាន​ដាក់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ពីថ្ងៃ​នេះ រហូតដល់​ថ្ងៃ​ប្រកួត ក្នុងតម្លៃ ១​ដុល្លារ និង​២​ដុល្លារ​អាមេរិក​។ អ្នកចូលរួម​អាច​ទិញ​អាវ​អនុស្សាវរីយ៍​១​ក្នុងតម្លៃ​៥​ដុល្លារ​។ ថវិកា​ទាំងអស់ នឹង បរិច្ចាគ​ដល់​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​៕

លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​