​ជើង​អាច​ស្តែង​ចេញ​ពី​សុខភាព​អ្នក​

​ជើង​អាច​ស្តែង​ចេញ​ពី​សុខភាព​អ្នក​

​នៅពេល​ដែល​សុខភាព​អ្នក​មាន​បញ្ហា​នៅ​ត្រង់​កន្លែង​ណា វា​នឹង​ស្តែង​ចេញ​លើ​ជើង​អ្នក ដូចនេះ​តើ​ជើង​បែបណា​ដែល​អាច​បញ្ជាក់​ប្រាប់ថា​អ្នក​មាន​ជំងឺ​នោះ​?

ជើង​តែងតែ​រមួលក្រពើ​
នៅពេល​ដែល​ជើង​អ្នក​តែងតែ​រមួលក្រពើ នោះ​មានន័យ​ថា​រាងកាយ​អ្នក​កំពុង​តែ​ខ្វះ​សារធាតុចិញ្ចឹម និង​ខ្វះ​ទឹក ដូចនេះ​អ្នក​អាច​បរិភោគ​អាហារ​ដែល​មាន​ប៉ូ​តា​ស្យូម ម៉ាញេស្យូម និង​កាលស្យូម នោះ​វា​នឹង​អាច​កាត់បន្ថយ​អាការៈ​រមួលក្រពើ​ហើយ តែ​បើ​វា​កំពុងតែ​រមួល អ្នក​អាច​យក​ជើង​អ្នក​ត្រាំ​ក្នុង​ទឹក​ក្តៅ​បាន ហើយ​កម្រើក​ម្រាមជើង វា​ក៏​អាច​ជួយ​បាន​ដែរ​។​

របួស​ជើង​មិន​ងាយ​ជាសះស្បើយ​
ប្រសិន​ជា​ជើង​អ្នក​មាន​របួស ហើយ​មិន​ងាយ​ជា នោះ​អ្នក​ប្រហែលជា​មាន​ជំងឺ​ទឹកនោម​ផ្អែម និង​មហារីក​ស្បែក វា​កំពុងតែ​ស្ថិត​ក្នុង​ដំណាក់​ដំបូង ដូចនេះ​អ្នក​ត្រូវតែ​ទៅ​ពិនិត្យ​សុខភាព​ដើម្បី​ព្យាបាល​បាន​ទាន់ពេល នោះ​វា​នឹង​មិន​ធ្ងន់ធ្ងរ​ឡើយ​។​

ជើង​របកស្បែក រមាស់ និង​ក្រចក​ប្រែជា​លឿង​
នៅពេល​ដែល​អ្នក​ពាក់​ស្បែកជើង​ឃ្លប់ ស្រោមជើង​នៅក្នុង​អាកាសធាតុ​ដែល​ក្តៅ វា​ងាយ​នឹង​មាន​ជំងឺឆ្លង​ខ្លាំងណាស់ ព្រោះ​វា​មាន​មេរោគ​ច្រើន​ក្នុងនោះ ហើយ​បើ​ក្រចក​អ្នក​ស្រាប់តែ​ប្រែជា​លឿង នោះ​វា​ក៏​ជា​មុខសញ្ញា​នៃ​ជំងឺឆ្លង​ដែរ ដូចនេះ​អ្នក​ត្រូវតែ​ប្រយ័ត្ន​ពី​អា​ការៈផ្សេងៗ​ដែល​មាន​លើ​ជើង​អ្នក ដើម្បី​ព្យាបាល​បាន​ទាន់ពេលវេលា​៕


​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី14  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។