វិធី​កែ​ខៃ ស្បែក​យារ​​ធ្លាក់​ បន្តឹង​​ស្បែក​មុខ និង​ក តាម​បែប​ធម្មជាតិ


វិធី​កែ​ខៃ ស្បែក​យារ​​ធ្លាក់​ បន្តឹង​​ស្បែក​មុខ និង​ក តាម​បែប​ធម្មជាតិ

បញ្ហា​ស្បែក​ យារ​ធ្លាក់ ជា​ពិសេស​​​​​ស្បែក​មុខ និង​ក ជា​កង្វល់​​មួយ​​របស់​មនុស្ស​​មួយ​ចំនួន​ជា​ពិសេស​នារី​ៗ។ មាន​វិធី​ជា​ច្រើន​ ក្នុង​ការ​ថែ​រក្សា​​​ការពារ​ស្បែក ពន្យារ​ភាព​ចាស់​ធ្លាក់​យារ តាម​រយៈ​​វិប​សាយ សុខ​ភាព​និង​សម្រស់ Healthdigezt បាន​បង្ហាញ​ពី​​វិធី​មួយ​ចំនួន​​ដូច​ខាង​ក្រោម​ ៖

 

វិធី​កែ​ខៃ ស្បែក​យារ​​ធ្លាក់​ បន្តឹង​​ស្បែក​មុខ និង​ក តាម​បែប​ធម្មជាតិ
 

១. ស៊ុត​ (ផ្នែក​ពណ៌​ស)

ស៊ុត​សំបូរ​ដោយ​សារជាតិ​ប្រូតេអ៊ីន ជា​ពិសេស សារធាតុ Collagen (សរសៃ​ទឹក​ប្រូតេអ៊ីន) និង​​ប្រូតេអ៊ីន Elastin ​ជា​សារជាតិ​ចិញ្ចឹម​ជួយ​​បន្តឹង​ស្បែក។ ក្រឡុក​​ស៊ុត​ផ្នែក​ពណ៌​សរួច​​យក​មក​លាប​ផ្ទាល់​លើ​មុខ និង​ ក ទុក​​ឲ្យ​​ស្ងួត​​រួច​អ្នក​ លាង​​ជម្រះ​នឹង​ទឹក​ត្រជាក់​។

 

២. ប្រទាល​កន្ទុយ​ក្រពើ

សារធាតុ​អន្ធិល (Gel) នៅ​ក្នុង​សាច់​ប្រទាល​កន្ទុយ​ក្រពើ​​មាន​ផ្ទុក​វីតាមីន​ E ដែល​ជា​សារធាតុ​​ជួយ​ទ្រ​ទ្រង់​​​​សម្រាប់​​​​ទ្រទ្រង់​ស្បែក​ បង្ការ​ស្បែក​ពី​ភាព​ធ្លាក់​យារ។ យក​​ផ្នែក​សាច់​នៃ​ប្រទាល​​កន្ទុយ​ក្រពើ មក​លាប​ផ្ទាល់​លើ​មុខ​និង​ ក ទុក​រយៈ​ពេល​ ១៥ ទៅ​២០​នាទី រួច​លាង​សម្អាត​នឹង​ទឹក​​ក្ដៅ ឧណ្ហ​ៗ។

 

៣. ​ផ្លែ​ត្រសក់

វីតាមីន​ C ក្នុង​ផ្លែ​ត្រសក់​ជួយ​បង្កើន​ការ​ផលិត​​ប្រូតេអ៊ីន Collagen និង Elastin ជា​សារជាតិ​បំប៉ន​សម្រាប់​ស្បែក​ បង្ការ​ពី​ភាព​ជ្រីវជ្រួញ។ ចិត​ផ្លែ​ត្រសក់​​​មួយ​ចំណិត រួច​ត្រដុស​លើ​ផ្ទៃ​មុខ​ និង ក​​ឲ្យ​ត្រូវ​ជាតិ​ទឹក​ក្នុង​ត្រសក់ ទុក​ចោល​រយៈ​ពេល​កន្លះ​ម៉ោង រួច​លាង​សម្អាត​នឹង​ទឹក​ចេញ។

 

វិធី​កែ​ខៃ ស្បែក​យារ​​ធ្លាក់​ បន្តឹង​​ស្បែក​មុខ និង​ក តាម​បែប​ធម្មជាតិ
 

៤. ទឹក​ក្រូច​ឆ្មារ​

ប្រភព​សារជាតិ​វីតាមីន​ Cមួយ​ទៀត​គឺ ទឹក​ក្រូច​ឆ្មារ។ ជាតិ​វីតាមីន​​ក្នុង​​ទឹក​ក្រូច​ឆ្មារ​ ជួយ​បន្តឹង​ស្បែក​មុខ និង​ក ពន្យារ​ភាព​ចាស់។ យក​ទឹក​ក្រូច​ឆ្មារ​លាប​​ផ្ទាល់​លើ​មុខ​ និង​ ក ប្រសិន​បើ​​ស្បែក​​ងាយ​ប្រតិកម្ម លាយ​ទឹក​ក្នុង​បរិមាណ​ស្មើ​គ្នា​ជា​មួយ​ទឹក​ក្រូច​ឆ្មារ។

 

៥. ប្រេង​អូលីវ​

ប្រេង​អូលីវ ជា​ប្រភព​​សំបូរ​វីតាមីន C និង វីតាមីន E ជា​សារជាតិ​ជួយ​បង្ការ​ស្បែក​យារ​ធ្លាក់។ ប្រេង​អូលីវ​ ក៏​មាន​វីតាមីន A ដែល​ជួយ​បន្ថយ​ស្នាម​ជ្រីវជ្រួញ​លើ​ស្បែក​ផង​ដែរ។ លាប​ប្រេង​អូលីវ ផ្ទាល់​លើ​​ស្បែក​មុខ និង​ក ​ រួច​ម៉ាស្សា​ថ្នម​ជា​រង្វង់​ដើម្បី​ឲ្យ​ឈាម​ដើរ លាង​សម្អាត​នឹង​ទឹក​ នោះ​អ្នក​នឹង​ឃើញ​ពី​ប្រសិទ្ធភាព។

 

វិធី​កែ​ខៃ ស្បែក​យារ​​ធ្លាក់​ បន្តឹង​​ស្បែក​មុខ និង​ក តាម​បែប​ធម្មជាតិ
 

ក្រៅ​ពី​​វិធី​ខាង​លើ ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់ ជា​ផ្នែក​សំខាន់​មួយ​ជួយ​ពន្យារ​ភាព​ចាស់​នៃ​ស្បែក ជួយ​ឲ្យ​ស្បែក​ស្រស់​ថ្លា​ផង​ដែរ៕

 

ចុចអាន៖ ជួប​បញ្ហា​ស្បែក​​មុខ​សំបូរ​​​​ខ្លាញ់​ សាក​​​ល្បង​វិធី​​ងាយៗ​នេះ​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ healthdigezt ​