ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

Cristiano Ronaldo ខ្សែបម្រើ​ប្រយុទ្ធ​ក្លិប​Real Madrid ដែល​ទើប​បាត់បង់​ពាន​កីឡាករ​ឆ្លើ​ម​លើ​ពិភពលោក​ប្រចាំឆ្នាំ​២០១៥ FIFA Ballon d`Or នោះ បាន​លួង​ចិត្ត​ខ្លួនឯង​ដោយ​ទិញ​រថយន្ដ Porsche 911 Turbo S តម្លៃ​១៤៦.០០០​ផោន ថតរូប​ប​ង្អូ​ត​តាម Facebook ។

Ronaldo អាយុ​៣០​ឆ្នាំ ជា​ម្ចាស់​ពាន​បាល់​មាស​៣​ជំនាន់​នៅ​ក្នុង​ឆ្នាំ​២០០៨, ២០១៣ និង​២០១៤ បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ស៊ុ​យ​រិ​ក ប្រទេស​ស្វ៊ី​ស កាលពី​ថ្ងៃ​ទី​១១ មក​រា ជាទី​កន្លែង​ប្រគល់​ពាន FIFA Ballon d`Or លើក​ទី​៥​ដល់​កីឡាករ Lionel Messi ខ្សែប្រយុទ្ធ​ក្លិប Barcelona ។