ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ​៖ ទោះបីជា​វិស័យ​វប្បធម៌​នៅ​កម្ពុជា​កំពុង​មានការ​អភិរក្ស ​និង​អភិវឌ្ឍន៍​គួរ​ឱ្យ​​មោទនភាព ប៉ុន្តែ​វិស័យ​នេះ​ នៅ​តែ​មាន​បញ្ហា​ប្រឈម​នៅឡើយ ដោយហេតុ​ថា ការ​ថែរក្សា​អភិរក្ស​ និង​អភិវឌ្ឍន៍​បេតិកភណ្ឌ វប្បធម៌​ គឺជា​ការងារ​គ្មាន​ទី​បញ្ចប់​ និង​មាន​​វិសាលភាព​ធំធេង ។ ផ្តើម​ពី​នោះ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើក​ឡើង​នូវ​អនុសាសន៍​សំខាន់​ៗចំនួន​៧​ចំណុច សម្រាប់​ស្ថាប័ន​ពាក់ព័ន្ធ​សំខាន់​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិ​ល្បះ​រួម​ទាំង​មន្ត្រី​ជំនាញ​ពិចារណា ​និង​ដកស្រង់​យក​ទៅ​អនុវត្ត​ក្នុង​ការ​អភិរក្ស ​និង​អភិ​វឌ្ឍន៍​​វិស័យ​វប្បធម៌​នៅ​កម្ពុជា ។

អនុសាសន៍​ទាំង​៧​ចំណុច​នោះ ​ត្រូវ​បាន​លោក វ៉ា គឹ​ម​ហុង តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ឧបនាយករដ្ឋមន្ត្រីបណ្ឌិត​សភាចា​រ្យ សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈ​រដ្ឋមន្ត្រីលើក​ឡើង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​វប្បធម៌​ និង​វិចិត្រ​សិ​ល្បៈឆ្នាំ​២០១៥ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៦ កាលពី​ថ្ងៃ​ទី​១៤ ​មករា ​​២០១៦ នៅ​សាលសន្និសីទ​ចតុមុខ ។