រូបមន្ត​ធ្វើឱ្យ​សក់ត្រង់ ដោយ «​ស្រា​បៀរ​»

សក់ត្រង់​ហើយ​ភ្លឺរលោង​ជា​ម៉ូដ​សាមញ្ញ និង ស័ក្តិសម​គ្រប់​ទម្រង់​មុខ ។ សុភាពនារី ដែល​ចង់បាន​សក់ត្រង់ ហើយ​ចូលចិត្ត​អ៊ុតសក់​ត្រង់​ដោយ​ភ្លេច​គិតពី​ផល​រំខាន​ធ្វើឱ្យ​សក់​ប្រែជា​ស្ងួត និង អាច​អាល់​ឡែក​ហ្ស៊ី​ស្បែកក្បាល​ទៀតផង ។ ដើម្បី​គេចផុត​ពី​បញ្ហា​នេះ សុភាពនារី​អាច​សាកល្បង​វិធីសាស្ត្រ​ធម្មជាតិ​ដោយ​ខ្លួនឯង​ដោយ​ចំណាយ​ពេលធ្វើ​ត្រឹមតែ​ពីរ ឬ បី​ដង​ក្នុង​មួយ​សបា្តហ៍​ប៉ុណ្ណោះ ។

*ស្រា​បៀរ ៖ សម្បូរ​ប្រូតេអ៊ីន និង វីតាមីន​ច្រើន​ប្រភេទ​សម្រាប់ ជួយ​ថែរក្សា​សក់ រួម​នឹង​ជាតិ​អាល់កុល​ជួយ​សម្អាត​សក់ និង ធ្វើឱ្យ​សក់ ភ្លឺរលោង ទន់​ស្អាត ។​

* វិធី​ធ្វើ​
– ដាំ​ស្រា​បៀរ ១ ពែង ក្នុង​កម្រិត​កម្តៅ​មធ្យម​ឱ្យ​ខះ​នៅសល់​ពាក់ កណ្តាល​ទុកឱ្យ​ត្រជាក់ បន្ទាប់មក​លាយ​ជាមួយ​សាប៊ូកក់សក់ ១ ពែង ទុក​សម្រាប់​កក់សក់ ។​
– វិធី​ម្យ៉ាងទៀត យក​ស្រា​បៀរ​មក​លាង​សក់​បន្ទាប់ពី​កក់សក់​រួច ។​
– អ្នក​ក៏​អាច​ដាំ​ស្រា​បៀរ​ច្រក​ដប​ស្ប្រ៉ៃ​សម្រាប់​បាញ់​បន្ទន់​សក់​បានដែរ ៕​លក្ខិណា​