Update៖ មនុស្សស្លាប់ កើនដល់ ៦នាក់ ក្រោយការបំផ្ទុះ គ្រាប់បែក នៅឥណ្តូណេស៊ី

ហ្សាការតា៖ គិតត្រឹមម៉ោង ១ រសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា នេះ ចំនួនមនុស្សស្លាប់ ដោយសារតែ ការបំផ្ទុះគ្រាប់បែក និង បាញ់ប្រហារ ពីសំណាក់ពួកភេរវករ ដែលសង្ស័យ ជាបណ្តាញនៃពួក រដ្ឋអ៊ីស្លាម ISIS នោះ បានកើនឡើងដល់ ៦នាក់ហើយ ។ នេះបើតាម ការផ្សាយរបស់ សារព័ត៌មាន Skynews។

ប៉ូលិសឥណ្តូណេស៊ី អះអាងថា  ក្រុមសកម្មប្រយុទ្ធ ឬភេរវករនោះមានគ្នាយ៉ាងហោចណាស់ ៥នាក់ ដោយ ៣នាក់បានបង្កការបំផ្ទុះគ្រាប់បែកអត្តឃាតនៅឯ ប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលិស រួមទាំង តំបន់ប្រជុំជនមួយចំនួន និង ២នាក់ទៀតប្រើប្រាស់ កាំភ្លើងខ្លី បាញ់តបត ជាមួយនឹង សមត្ថកិច្ច។ ព្រឹត្តិការណ៍ ដ៏ក្តៅគគុក នេះ មិនមាននរណាចេញមុខ អះអាងថាបាន បញ្ចប់ ឬ មួយក៏នៅនោះទេ៕

Update៖ មនុស្សស្លាប់ កើនដល់ ៦នាក់ ក្រោយការបំផ្ទុះ គ្រាប់បែក នៅឥណ្តូណេស៊ី