សេដ្ឋកិច្ច របស់អាមេរិក កំពុងតែ រីកចម្រើនខ្លំាង

វ៉ាស៊ីនតោន ៖ សេដ្ឋកិច្ចរបស់អាមេរិក មានការរីកចម្រើនច្រើន គួរឲ្យកត់សំគាល់ ខណៈពេលកំណើន ផ្ទះល្វែង មានការកើនឡើង នៅតំបន់មួយចំនួ នក្នុងទីក្រុងញូវយ៉ក និងទីក្រុង កាណាស់ នេះបើយោងតាមរបាយការណ៍ ធនាគារសហព័ន្ធអាមេរិក បានបង្ហាញកាលពី  ថ្ងៃពុធ។

តាមសារពត៌មានបាងកកប៉ុស្តិ៍ បានចុះផ្សាយនាព្រឹកថ្ងៃទី១៤ ខែ មករា ឆ្នាំ២០១៥ នេះបានឲ្យដឹងថា របាយ ការណ៍ពីសៀវភៅ Beige ឲ្យបានដឹងថាស្រុកទាំង៩នៃតំបន់ Fed 12 បានបង្ហាញថា សកម្មភាពសេដ្ឋកិច្ច មានការកើនឡើងខ្លំាង ពោលគឺ ទំាងលំដាប់មធ្យម និងទាប  ហើយបើតាមការសាកសួរប្រជាជននៅតំបន់នោះ ថាចក្ខុវិស័យនៃសេដ្ឋកិច្ចនេះនាពេលអនាគត មានលក្ខណៈអំណោយផលច្រើន នៅក្នុងរដ្ឋទំាង៦នេះ។

បើតាមកំណត់ត្រាចុងក្រោយនៃ សៀវភៅ Beige ដែលបានតាមដានស្ថានភាពសេដ្ឋកិច្ចថ្មីនេះតំាងពីថ្ងៃទី៤ ខែមករា ហើយបានចំណាយពេល ២ សប្តាហ៍មុនពេលដែលធនាគារសហព័ន្ធអាមេរិក បានទទួលគោល នយោបាយ រូបិយវត្ថុរបស់ខ្លួនលើកដំបូង នៅឆ្នាំ ២០១៦ បន្ទាប់ពីមានការសម្រេចចិត្តជាដ៏ជាក់លាក់មួយ កាលពីខែមុនដើម្បីបង្កើនអត្រាការប្រាក់ជាលើកដំបូង ក្នុងរយៈពេលជាងប្រាំបួនឆ្នាំ។

តាមការចេញផ្សាយនៅថ្ងៃទី ២ ខែធ្នូពីសៀវភៅ Beige បានរាយការណ៍ថាកំណើន នៃការចំនាយរបស់អតិថិជន ក្នុងស្រុកភាគច្រើន បានមកពីការទិញ និងលក់ឡាន៕