Neymar ត្រូវបង្គាប់ឲ្យឡើងតុលាការជុំវិញបណ្តឹងផ្ទេរមកលេងនៅ Barcelona

តុលាការអេស្ប៉ាញ បានបញ្ជារឲ្យកីឡាករ Neymar ផ្តល់សក្ខីភាពក្នុងការស៊ើបអង្កេតមួយ ដែលត្រូវបានចោទប្រកាន់ ទាក់ទិននឹងភាពមិនប្រក្រតី ក្នុងផ្ទេរកីឡាកររូបនេះទៅលេងនៅក្លិប FC Barcelona។
1
តុលាការបានប្រកាសថា ឪពុករបស់ Neymar រួមជាមួយនិងអតីតប្រធានក្លិប Barcelona លោក Sandro Rosell និង ប្រធានក្លិបបច្ចុប្បន្ន លោក Josep Bartomeu នឹងត្រូវបង្ហាញខ្លួន មុនពេលការជំនុំជម្រះក្តីមកដល់។ ខ្សែប្រយុទ្ធរបស់ប្រទេសប្រេស៊ីលរូបនេះ ត្រៀមនឹងផ្តល់សក្ខីកម្មនៅថ្ងៃទី ២ កុម្ភៈ ខាងមុខនេះ។

តុលាការកំពូលមួយនេះ កាលពីឆ្នាំមុន បានច្រានចោលការស្នើរសុំរបស់កីឡាករ Neymar ឱ្យលុបចោលការស៊ើបអង្កេតជុំវិញរឿងរ៉ាវមិន ប្រក្រតីនេះ។ ផ្ទុយទៅវិញតុលាការបែរជាយកពាក្យបណ្តឹង ដែលក្រុមអ្នកវិនិយោគជនជាតិប្រេស៊ីលបានអះអាងថា ធ្វើឱ្យប៉ះពាល់ដល់ផ្នែក ហិរញ្ញវត្ថុរបស់ខ្លួន ខណៈពេលដែលក្លឹប FC Barcelona និងកីឡាករ Neymar រងការចោទប្រកាន់ថា បានកាត់ទុក ចំនួនទឹកប្រាក់ពិតប្រាកដ នៃថ្លៃផ្ទេរកីឡាករពិក្លឹបក្នុងប្រទេសប្រេស៊ីល Santos កាលពីឆ្នាំ២០១៣។

ក្នុងពាក្យបណ្តឹងដែលធ្វើឡើងកាលពីខែ មិថុនា ដោយក្រុមអ្នកវិយោគិន DIS បានកត់ឈ្មោះ Neymar, ឪពុករបស់គេ និងក្លិប FC Barcelona ជាជនជាប់ចោទ រួមជាមួយលោក Rosell និង លោក Bartumeu ផងដែរ។