ម៉ាសកម្ចាត់​មុន ស្នាមជាំ និងស្នាមជ្រួញ ឃើញប្រសិទ្ធិភាព​បន្ទាប់ពីប្រើបានពីរដង

ប្រសិនបើ​ផ្ទៃមុខរបស់អ្នក​មិនស្មើ ឬពណ៌សម្បុរស្បែកខ្មៅស្រអាប់​មិនស្រស់ថ្លា, ស្នាមជាំ ឬស្នាមនៅលើមុខ​ដោយសារ​តែមុន និងស្បែក​ពោពេញ​នៃភាពជ្រីវជ្រួញ អ្នកគួរតែ​ប្រើប្រាស់ម៉ាស​ធម្មជាតិដ៏ល្អ និងមាន​ប្រសិទ្ធិភាពបំផុតមួយ​នេះវិញ។ 
ធាតុផ្សំ​របស់ម៉ាសធម្មជាតិនេះ​ពិតជាមានមុខ​ងារ និងតួនាទីជាក់លាក់​ជួយឲ្យស្បែក​មុខមាន​សភាពទន់រលោងស្រស់​ស្អាត។ ដូច្នេះ អ្នក​មិនចាំបាច់​ព្រួយបារម្ភចំពោះការ​ឈឺចាប់​ឡើយ ពីព្រោះអ្នក​ត្រូវការ​ចំណាយ​ពេលតែ ៥ នាទីប៉ុណ្ណោះ។ 
ពោល​គឺ វាជាផ្នែកមួយ​នៃម៉ាសធម្មជាតិ ដែលមាន​ប្រសិទ្ធិភាព​បំផុត ហើយជួយ​សម្រាលស្នាមជាំ, ពណ៌សម្បុរស្បែក, ធ្វើឲ្យស្បែក​ភ្លឺរលោង​​, ក្មេងជាងវ័យ និងជួយឲ្យ​ស្បែក​មាន​សុខភាពល្អ​ថែមទៀត។
 
ម៉ាសកម្ចាត់​មុន ស្នាមជាំ និងស្នាមជ្រួញ ឃើញប្រសិទ្ធិភាព​បន្ទាប់ពីប្រើបានពីរដង
គ្រឿងផ្សំ៖
- ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ
- ទឹកក្រូចឆ្មាស្រស់ ១ស្លាបព្រាកាហ្វេ
- ម្សៅយីហ៊ុប កន្លះស្លាបព្រាកាហ្វេ
- ម្សៅចន្ទន៍គ្រឹះស្នា កន្លះស្លាបព្រាកាហ្វេ
វិធីសាស្ត្រនៃការរៀបចំ៖
លាយគ្រឿងផ្សំ​ទាំងអស់រួមបញ្ចូលគ្នា​នៅក្នុងចាន ឬកែវថ្មឲ្យ​បានល្អ។ ប្រសិនបើស្បែក​របស់អ្នកឆាប់​មានប្រតិកម្ម អ្នកមិន​ត្រូវប្រើទឹក​ក្រូចឆ្មាទេ។ ក្នុង​ករណីនេះ អ្នកត្រូវ​បន្ថែម​ទឹកឃ្មុំ​បន្តិច​ទៀត ដើម្បីជួយឲ្យ​ល្បាយនេះ​រលាយ​ខាប់ល្អ។ 
លើសពីនេះទៅទៀត ទឹកឃ្មុំបាន​ជួយពង្រីកសរសៃឈាម ហើយ​មិនបង្កឲ្យអ្នក​ទទួលរង​ពីការឡើង​សរសៃឈាមក្រហម​ឆ្មាៗ, ស្នាមជាំ​លើមុខ, ជំងឺ​ស្បែក និងជំងឺ​សរសៃឈាម​ដ៏ទៃទៀត​ឡើយ។ 
សេចក្ដីណែនាំ៖
ចាប់ផ្ដើមធ្វើការ​អនុវត្តម៉ាស​នេះឲ្យពេញនៅ​លើផ្ទៃមុខ​របស់អ្នក តែត្រូវជៀសវាង​តំបន់ភ្នែក និងមាត់។ អនុញ្ញាតរក្សាវាទុកឲ្យ​បាន ៣០ នាទី ឬយ៉ាងហោចណាស់ ១០ នាទី ប្រសិន​បើ​អ្នកមាន​អារម្មណ៍ថា ក្ដៅនៅលើ​ផ្ទៃមុខ។ អ្នកត្រូវទ្រាំឲ្យ​បានក្នុង​រយៈពេល ៥​ នាទីដំបូង ហើយរយៈ​ពេល​បន្ទាប់​អ្នកនឹង​មាន​អារម្មណ៍​លែងមាន​អាការៈក្ដៅ​នៅលើមុខ​ទៀត​ហើយ។ 
ជាចុងក្រោយ អ្នកត្រូវ​លាងជម្រះម៉ាសធម្មជាតិ​នេះជាមួយនឹង​ទឹកក្ដៅឧណ្ឌៗ រួចធ្វើការអនុវត្ត​លាបគ្រែម​បានជាធម្មតា​តាមដែល​អ្នកធ្លាប់​ប្រើ។ 
ចំណាំ៖ អ្នកដែលមាន​ស្បែកមុខ​ស្តើង មិន​គួរប្រើ​ម៉ាស​ធម្មជាតិ​នេះ​ដាច់ខាត៕
ដោយ៖ Brugn
 
ប្រភព៖ mynaturalwayoflife

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ម៉ាសកម្ចាត់​មុន ស្នាមជាំ និងស្នាមជ្រួញ ឃើញប្រសិទ្ធិភាព​បន្ទាប់ពីប្រើបានពីរដង