​ធ្វើ​ម៉េច​ទើប​ទឹកដោះ​អ្នក​មិន​ហៀរ​ចេញ​ច្រើន​?

​ធ្វើ​ម៉េច​ទើប​ទឹកដោះ​អ្នក​មិន​ហៀរ​ចេញ​ច្រើន​?

​ការ​បំបៅ​ទឹកដោះ​កូន​ពិត​ជា​សំខាន់​ណាស់​សម្រាប់​សុខភាព​កូន ហើយ​វា​ក៏​ជា​តួនាទី​របស់​អ្នក​ម្តាយ​ផង​ដែរ ប៉ុន្តែ​មាន​អ្នក​ម្តាយ​ខ្លះ​នៅពេលដែល​មាន​ទឹកដោះ​ច្រើន​តែងតែ​ហៀរ​ចេញមកក្រៅ​ជានិច្ច​។ តើ​មាន​វិធី​អ្វី​ក្នុង​ការការពារ​មិន​ឱ្យ​ហៀរ​ចេញមកក្រៅ​ច្រើន​នោះ​?

​ប៉ុង​
នៅ​ទីផ្សារ​មាន​លក់​ប៉ុង​ម្យ៉ាង​សម្រាប់​ទ្រាប់​ពីក្រោម​សុដន់​អ្នក នោះ​វា​នឹង​ប៊ឺត​ទឹកដោះរបស់​អ្នកចូល ដែល​មិន​អាច​ធ្វើឱ្យ​វា​ហៀរ​ចេញមកក្រៅ​ឡើយ ប៉ុន្តែ​នៅពេល​ដែល​អ្នក​ដាក់​ប៉ុង​នេះ អ្នក​ត្រូវ​តែ​២​ម៉ោង​ប្តូរ​ម្តង ទើប​ក្បាលដោះ​អ្នក​មិន​ស្អុយ ហើយ​វា​ក៏​មិន​ធ្វើឱ្យ​កូនអ្នកមាន​ជំងឺឆ្លង​ដែរ​នៅពេលដែល​គេ​បៅ ប៉ុន្តែ​មុនពេល​ដែល​អ្នក​បំបៅកូន អ្នក​ត្រូវ​តែ​យក​ក្រដាស​ជូត​មាត់​មក​ជូត​សិន ទើប​ឱ្យ​កូនបៅ​។​
 
បំបៅ​ទឹកដោះ​កូន​ទៀងពេល​
អ្នក​ត្រូវ​តែ​ឱ្យ​គេ​បៅ​ឱ្យ​ទៀងពេល ដោយ​៤​ម៉ោង​ឱ្យគេ​បៅ​ម្តង ទើប​ទឹកដោះ​អ្នក​មិន​ហៀរ​ចេញមកក្រៅ​ច្រើន​។​

សង្កត់​
ប្រសិន​ជា​វា​ចេញមកក្រៅ​ច្រើន អ្នក​អាច​យក​ដៃ​អ្នក​សង្កត់​សុដន់​អ្នក​បន្តិច នោះ​វា​នឹង​មិន​ហៀរ​ចេញមកក្រៅ​ច្រើន​ឡើយ ប៉ុន្តែ​មិន​ត្រូវ​សង្កត់​ខ្លាំង​នោះទេ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ស្ទះ​ទឹកដោះ​អ្នក​បាន​។​

ស្អំ​ទឹកកក​
នៅពេល​ដែល​វា​ហៀរ​ច្រើន​ខ្លាំង អ្នក​អាច​យក​ទឹកកក​មក​ស្អំ​បាន ប៉ុន្តែ​មិន​ត្រូវ​ប្រើ​ច្រើន​នោះទេ ព្រោះ​វា​អាច​ធ្វើឱ្យ​អ្នក​ខ្វះ​ទឹកដោះ​នៅពេល​ដែល​កូន​ចង់​បៅ​។​

អាហារ​
ប្រសិន​ជា​វា​មាន​ច្រើន​ពេក អ្នក​ត្រូវ​តែ​កាត់បន្ថយ​អាហារ​ដែល​អាច​ធ្វើឱ្យ​អ្នក​មាន​ទឹកដោះ​ច្រើន​ដូចជា ៖ ពពួក​សណ្តែក ជើង​ជ្រូក ដែល​អាច​ធ្វើឱ្យ​អ្នក​ចេញ​ទឹកដោះ​មក​កាន់តែច្រើន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី14  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។