Tweak សម្រាប់​ទម្លាក់​វើសិន​របស់​កម្មវិធី​ក្នុង Appstore ដំណើរ​ការ​ស្រួល​ហើយ!

សម្រាប់ប្រិយមិត្ត មួយចំនួន ប្រហែលជា ធ្លាប់ស្គាល់ និងធ្លាប់បាន ប្រើប្រាស់ Tweak App Admin នេះ រួចមកហើយ ដែលវាមានមុខងារ យ៉ាងពិសេស អាចទម្លាក់វើសិន ជំនាន់របស់កម្មវិធី ណាមួយដែល អ្នកបាន ដោនឡូតពី Appstore បានយ៉ាងងាយ។ ក៏ប៉ុន្តែ មួយរយៈមុននេះ Tweak មួយនេះ មិនទាន់ដំណើរការ ស្រួលបួល នៅឡើយទេ សម្រាប់ឧបករណ៍ មួយចំនួន តែក៏មាន ឧបករណ៍ មួយចំនួន ផ្សេងទៀត អាចតម្លើងបាន ផងដែរ។ ហើយនៅក្នុងថ្ងៃនេះដែរ Tweak មួយនេះ អាចតម្លើងបាន វិញហើយ ថែមទាំង ងាយស្រួលប្រើប្រាស់ និងដំណើរការ យ៉ាងស្រួលជាងមុន ថែមទៀតផង។

Tweak សម្រាប់​ទម្លាក់​វើសិន​របស់​កម្មវិធី​ក្នុង Appstore ដំណើរ​ការ​ស្រួល​ហើយ!

ចំពោះមូលហេតុ ដែលនាំអោយគេ បង្កើតនូវ Tweak មួយនេះឡើងនោះ គឺដើម្បី ដោះស្រាយនូវបញ្ហា ចំពោះកម្មវិធីដែល ដំណើរការ មិនទាន់ស្រួលបួល មួយចំនួន ឬក៏កម្មវិធី ដែលពិបាកប្រើ ជាច្រើនទៀត។ ឧទាហរណ៍ ដូចជា កម្មវិធីហ្វេសប៊ុក ជាដើម ដែលវើសិនបច្ចុប្បន្ននេះ តម្រូវអោយយើង ត្រូវប្រើជាមួយនឹង កម្មវិធីមួយទៀត គឺ Messenger ទើបអាចលេង ឆាតសារបាន។ តែបើអ្នក បានតម្លើង Tweak មួយនេះហើយនោះ លោកអ្នក នឹងអាចបន្ថយវា មកកាន់ វើសិនពីមុន ហើយអាចប្រើប្រាស់ កម្មវិធីហ្វេសប៊ុក ដោយមិនចាំបាច់ ត្រូវការតម្លើង កម្មវិធី Messenger ឡើយ។ ហើយសម្រាប់ របៀបណែនាំ ក្នុងការទម្លាក់ វើសិននោះ យើងនឹងបង្ហាញជូន នាពេលក្រោយ ដោយឡែក នៅក្នុងពេលនេះ យើងខ្ញុំ សូមណែនាំ ពីដំណើរការ និងរបៀបតម្លើង Tweak App Admin នេះជាមុនសិន។

តម្រូវការ

  • iPhone/iPad ដែលបាន Jailbreak ហើយនិងមាន Cydia តម្លើងស្រាប់

វិធីសាស្រ្តតម្លើង Tweak App Admin

  • បើក Cydia > Search > វាយពាក្យ App Admin > Install > Comfirm
  • រង់ចាំដល់វា តម្លើងចប់ សឹមចុចពាក្យ Restart Springboard នឹងរួចជាស្រេច តែម្តង

វិធីសាស្រ្តប្រើ Tweak App Admin

  • ចូលទៅកាន់ Appstore > Update > ចុចលើ OPEN/UPDATE > Downgrade > ជ្រើសរើស វើសិនដែលអ្នក ចង់បានជាការស្រេច។

ដើម្បីស្វែងយល់ អោយកាន់តែច្បាស់ អំពីរបៀបប្រើនោះ សូមទស្សនាវីដេអូ៖

ដូចនេះ សម្រាប់ប្រិយមិត្ត មិត្តអ្នកអាន ដែលមានបញ្ហា ជាមួយនឹង កម្មវិធី ឬពិបាកប្រើ មិនដូចជា ជំនាន់មុន របស់វានោះ អាចធ្វើតាមវិធីសាស្រ្ត ខាងលើនេះបាន ដើម្បីទម្លាក់ មកវើសិននោះ អាចប្រើប្រាស់ បានដូចធម្មតាវិញ។

  • សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Tweak សម្រាប់​ទម្លាក់​វើសិន​របស់​កម្មវិធី​ក្នុង Appstore ដំណើរ​ការ​ស្រួល​ហើយ!

  • ដោយ: Mai
  • 3:23 PM, 14 January
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ