ក្រឡាប់​ត្រាក់ទ័រ​នៅ​ប៉ៃលិន របួសធ្ងន់​ស្រាល ២​នាក់​

​ខេត្ត​ប៉ៃលិន ៖ បុរស​វ័យក្មេង​ម្នាក់​រងរបួស​ធ្ងន់ ត្រូវគេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេ ទ្យ​ខេត្តបាត់ដំបង និង​ម្នាក់ទៀត រងរបួស​ស្រាល សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ដោយសារ​បុរស​ម្នាក់​បើកបរ​ត្រាក់ទ័រ​ក្នុង​ល្បឿន​លឿន​ត្រង់ចំណុច​ផ្លូវ​កោង លុះ​បួង​ចង្កូត​ខ្លាំងពេក បណ្តាលឱ្យ​ជ្រុល​ទៅខាង​ឆ្វេង​ដៃ បះជើង​ធ្លាក់ចូល​ប្រឡាយ​អត់​ទឹក​រងរបួស​ធ្ងន់​ស្រាល​ទាំងពីរ​នាក់​តែម្តង ។

ក្រឡាប់​ត្រាក់ទ័រ​នៅ​ប៉ៃលិន របួសធ្ងន់​ស្រាល ២​នាក់​

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​ ១០ ខែ មករា ឆ្នាំ​២០១៦ កន្លងទៅនេះ ស្ថិតនៅត្រង់​ផ្លូវលំ ១​ខ្សែ ចំណុច​អូរ​រថក្រោះ ក្នុងភូមិ​អរ​ទឹក​ភ្លាម ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ។​​ ​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ជនរងគ្រោះ ទី​១. មាន ឈ្មោះ សេង ទី ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជា​កម្មករ រងរបួស​ភ្លៅ​ស្តាំ​ស្រាល មាន​ស្រុកកំណើត​រស់នៅ​ភូមិ​បាក់​ព្រា ឃុំ​ព្រែក​ត្រប់ ស្រុក​សង្កែ ខេត្តបាត់ដំបង ទី​២. ឈ្មោះ ឌឿ​ន ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជា​កម្មករ រងរបួស​ធ្ងន់ បាក់ឆ្អឹង​ផាល និង​បាក់ឆ្អឹង​ចង្កេះ បច្ចុប្បន្ន​ទាំងពីរ​នាក់​រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ។​

ក្រឡាប់​ត្រាក់ទ័រ​នៅ​ប៉ៃលិន របួសធ្ងន់​ស្រាល ២​នាក់​

​ ​ប្រភពព័ត៌មាន​បន្តទៀត​ថា មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ ឈ្មោះ ពែ​ក អាយុ​២៦​ឆ្នាំ ជា​អ្នកបើកបរ​ត្រាក់ទ័រ ចេញពី​កន្លែង​ភ្ជួរ​រើស​មើមដំឡូង​មី​ឱ្យ​ថៅកែ​ម្នាក់​នៅឯ ចម្ការ លុះ​ក្រោយមក​ក៏​បើក​ត្រាក់ទ័រ​អត់​ទ្រុង​ក្រោយ​ជិះ​គ្នា​បួន​នាក់ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ។ ប្រភព​បន្តទៀតថា ពេលនោះ​អ្នកបើកបរ​ត្រាក់ទ័រ​បាន​បន្ថែម​ល្បឿន​យ៉ាង​លឿន​នៅត្រង់ចំណុច​ផ្លូវ​កោង បណ្តាលឱ្យ​រេ​ចង្កូត​ទៅខាង​ស្តាំ​ដៃ ហើយក៏​បួង​ត្រឡប់មកវិញ បណ្តាលឱ្យ​ត្រាក់ទ័រ​ធ្លាក់​ទៅក្នុង​ប្រឡាយ​អត់​ទឹក​ផ្នែក​ខាងឆ្វេង​ដៃ រងរបួស​ធ្ងន់​ស្រាល ២​នាក់ តែម្តង ។ ​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ទាំងពីរ​នាក់ ត្រូវគេ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ចំណែកឯ​ត្រាក់ទ័រ​ត្រូវគេ​យក​រថយន្ត​ទៅ​អូស​យកទៅ​ជួសជុល​ផងដែរ ៕ TV5

ក្រឡាប់​ត្រាក់ទ័រ​នៅ​ប៉ៃលិន របួសធ្ងន់​ស្រាល ២​នាក់​
​ ​