លោក ឯម សំអាន​៖ កម្លាំង​នគរបាលជាតិ បានសម្រេច​នូវ​ស្នាដៃ​ធំៗ និង​ទប់ស្កាត់​សកម្មភាព​បង្ក​អសន្តិសុខ​និន្នាការ​អមិត្ត

ភ្នំពេញ: ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឯម សំអាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍​បញ្ជាក់ថា កន្លងមកនេះ កម្លាំង​នគរបាលជាតិ បានសម្រេច​នូវ​ស្នាដៃ​ធំៗ​ជាច្រើន ពិសេស​ការទប់ស្កាត់​សកម្មភាព​បង្ក​អសន្តិសុខ និន្នាការ​អមិត្ត នៅក្នុង និង​ក្រៅប្រទេស និង​សកម្មភាព​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដោយ​ក្នុងនោះ លេចធ្លោ​ការទប់ស្កាត់​អំពើ​ភេ​វរ​កម្ម​និង​ចរាចរណ៍​ជួញដូរ​គ្រឿងញៀន ការតស៊ូ​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ការជួញដូរ​មនុស្ស ព្រមទាំង​ការរៀបចំ​សណ្តាប់ធ្នាប់ ការអនុវត្ត​ច្បាប់​ចរាច​ចរណ៍​ជើងគោក ការរួមចំណែក​ការពារ​បូរណភាព​ដែនដី ពង្រឹង​សុវត្ថិភាព​។​

ការ​ថ្លែង​បញ្ជាក់​បែបនេះ​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ ឯម សំអាន បានធ្វើ​ឡើង នៅក្នុង​ព​ពិធី​ប្រកាស​មុខតំណែង​មន្ត្រី​នគរបាលជាតិ និង​បំពាក់​ឋានន្តរស័ក្តិ សរុប​ចំនួន ២៨​រូប កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឯម សំអាន បាន​មានប្រសាសន៍ថា នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការយកចិត្តទុកដាក់រ​បស់​សម្តេច​ក្រឡាហោម ស ខេង ទៅដល់​មន្ត្រី​គ្រប់​ជាន់ថ្នាក់​ដែល​បាន​កំពុងតែ​បំពេញ​តួនាទី​យ៉ាងសកម្ម​ដើម្បី​ធានា​ដល់​សុខ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ និង​ប្រជាជាតិ​ទាំងមូល​។ ចំពោះ​នាយ​នគរបាល និង​នគរបាល​គ្រប់លំដាប់​ថ្នាក់ បាន និង​កំពុង​នឹង​បំពេញភារកិច្ច​យ៉ាងសកម្ម​ជូន​ជាតិ មាត​តុ​ភូមិ ស្មោះត្រង់​ជាមួយ​រដ្ឋ​នុ​ញ្ញ ការពារ​រដ្ឋាភិបាល និង​ការពារ​សេចក្តីសុខក្សេមក្សាន្ត​ដល់​ប្រជាពលរដ្ឋ​។​

លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឯម សំអាន បាន​បញ្ជាក់ថា “​នេះ​គឺជា​សក្ខីកម្ម​ថ្មី​មួយទៀត ដែល​សបញ្ជាក់​អំពី​ការរីកចំរើន និង​កសាង​ពង្រឹងពង្រីក​កម្លាំង​នគរបាល​របស់​យើង ក្នុង​ក្របខណ្ឌ នៃ​ការកែទម្រង់​របស់​រាជ​រដ្ឋាភិបាល អាណត្តិ​ទី​៥ នៃ​រដ្ឋសភា​របស់​យើង​ផងដែរ​។ កន្លងមកនេះ កម្លាំង​នគរបាលជាតិ​របស់​យើង បានសម្រេច​នូវ​ស្នាដៃ​ធំៗ​ជាច្រើន​តាមរយៈ​ការអនុវត្ត​ដោយ​ប៉ិនប្រសព្វ ក៏ដូចជា​វិធានការ​ទិសដៅ​ដែល​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ​ដាក់ចេញ​ជាពិសេស​ការទប់ស្កាត់​សកម្មភាព​បង្ក​អសន្តិសុខ និន្នាការ​អមិត្ត​នៅក្នុង និង​ក្រៅប្រទេស​និង​សកម្មភាព​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដោយ​ក្នុងនោះ លេចធ្លោ​ការទប់ស្កាត់​អំពើ​ភេ​វរ​កម្ម​និង​ចរាចរណ៍​ជួញដូរ​គ្រឿងញៀន ការតស៊ូ​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ការជួញដូរ​មនុស្ស ព្រមទាំង​ការរៀបចំ​សណ្តាប់ធ្នាប់ ការអនុវត្ត​ច្បាប់​ចរាច​ចរណ៍​ជើងគោក ការរួមចំណែក​ការពារ​បូរណភាព​ដែនដី ពង្រឹង​សុវត្ថិភាព​...”​។​

លោក​បាន​លើកឡើងថា កម្លាំង​នគរបាលជាតិ​ត្រូវ​បានទទួល​ការគាំទ្រ​ពី​សំណាក់​ប្រជាជាតិ​ទាំងមូល ពី​ប្រជាពលរដ្ឋ ផ្តល់​ជំនឿ​ទុកចិត្ត កក់ក្តៅ ហើយ​បាន​ចូលរួម​សហការ​រាយការណ៍​ផ្តល់ព័ត៌មាន​ជា​បន្តបន្ទាប់​៕​

លោក ឯម សំអាន​៖ កម្លាំង​នគរបាលជាតិ បានសម្រេច​នូវ​ស្នាដៃ​ធំៗ និង​ទប់ស្កាត់​សកម្មភាព​បង្ក​អសន្តិសុខ​និន្នាការ​អមិត្ត