ក្រុមហ៊ុន SCG ត្រៀមខ្លួន រួចរាល់សម្រាប់ ព្រឹត្តិការណ៍ ASEAN Tour ឆ្នាំ២០១៦ នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន SCG ដែលជា ក្រុមហ៊ុនប្រកបដោយនិរន្ដរភាព ឈានមុខគេមួយនៅតំបន់អាស៊ាន និងជាម្ចាស់ឧបត្ថម្ភធំ របស់ក្លឹបបាល់ទាត់ SCG Muang Thong United ឆ្នាំ២០១៦ នៅថ្ងៃទី១៤ខែមករា ឆ្នាំ២០១៦នេះ នៅសណ្ឋាគារជូលីណា  បានប្រកាសជាផ្លូវការ នូវព្រឹត្តិការណ៍ដ៏ពិសេស ដែលក្រុម SCG Muang Thong United នឹងប្រកួតជាមួយក្រុម  K-Cement Cambodian All Stars នៅថ្ងៃទី១៦ មករា ខាងមុខ នាពហុកីឡដ្ឋានអូឡាំពិត។

លោក Somwang Manpimonchai  នាយកក្រុមហ៊ុន SCG ប្រចាំកម្ពុជា បានថ្លែងក្នុងសន្និសីទកាសែត នៅរសៀលថ្ងៃទី១៤ ខែមករានេះថា ការប្រកួតនេះ ជាការប្រតួតមួយ ដែលមានការទន្ទឹងរង់ចាំពីអ្នកគាំទ្រ កីឡាករបាល់ទាត់ជាច្រើន នៅក្នុងប្រទេសកម្ពុជា ពីព្រោះក្រុម K-Cement Cambodian All Stars គឺជាក្រុមមួយ ដែលបានជ្រើសរើសជាពិសេស ដោយសម្រិតសម្រាំង កីឡាករមានទេពកោសល្យ ជាច្រើនក្នុងប្រទេសកម្ពុជា ដូចជា ប្រធានក្រុមជម្រើសជាតិកម្ពុជា លោក ធាវី  ចន្ថាប៊ីន និងខែ្សប្រយុទ្ធល្បី ចាន់ វឌ្ឍនាកា ជាដើម។ ចំណែក ក្រុម SCG Muang thong United វិញ ក៏ជាក្រុមដ៏ខ្លាំង និងពេញនិយមបំផុតមួយ ក្នុងប្រទេសថៃផងដែរ។ នៅរដូវកាលនេះក្រុម  SCG បានជាប់លេខពិសេស ក្នុងក្របខ័ណ្ឌលីក កំពូលរបស់ប្រទេសថៃ។

លោកបន្តថា  “ព្រឹត្តិការណ៍បាល់ទាត់មនុស្សេធម៌ SCG MUANGTHONG UNITED ASEAN Tour ឆ្នាំ ២០១៦ គឺជា ការបង្ហាញកាន់តែច្បាស់ នូវការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន SCG ក្នុងការក្លាយជាក្រុមហ៊ុនអាជីវកម្ម ប្រកបដោយនិរន្ដរភាព ឈានមុនគេមួយនៅតំបន់អាស៊ាន”។

លោកបញ្ជាក់ ថា កាប្រកួតនេះនឹងជួយពង្រឹង ចំណងមិត្តភាពក្នុងចំណោមប្រជាជន នៃប្រទេសក្នុងតំបន់អាស៊ាន៕