សៀវភៅ ក្រមង៉ុយ ជាមួយបណ្តាំ "កុំដេកតែក្រ…" ត្រូវបានបោះពុម្ព ឡើងវិញ

ភ្នំពេញ៖ "កើតមកជាមនុស្ស ទាំងស្រីទាំងប្រុស មិនដែលចេះឯង បើក្រឱ្យមាន វិញ្ញាណចេះក្រែង គិតគ្រប់កន្លែង កុំដេកតែក្រ..." ជាបណ្តាំរបស់អ្នក ប្រាជ្ញវោហាសាស្ត្រខែ្មរដែលបានចងក្រង នៅក្នុងសៀវភៅ "ក្រមង៉ុយ" តាំងពីទសវត្សឆ្នាំ១៩៣០ ត្រូវបានបោះពុម្ពផ្សព្វផ្សាយ ឡើងវិញហើយ ដោយអ្នកកាសែតខែ្មរ ជើងចាស់មួយរូប ។

សៀវភៅក្រមង៉ុយ មានកម្រាស់ជាង១០០ទំព័រ ជាប្រភេទកំណាព្យ កាព្យឃ្លោងដ៏ពីរោះ រណ្តំបង្កប់ដោយ ខ្លឹមសារអប់រំ ស្តីពីការរៀបចំជីវិត ឲ្យបានល្អប្រសើរ ការរើសគូស្រករជាអនាគត និងពាក្យទូន្មានដល់យុវជន មាតាបិតា និងមន្រ្តីរាជការ ត្រូវបានលោក ពុយ គា រៀបរៀងបោះពុម្ពផ្សាយឡើងវិញ ដើម្បីចែកចាយជូនសិស្ស និស្សិតក្រីក្រ និង ដាក់នៅតាមបណ្ណាល័យ និងសាលារៀននានា ជាពិសេសនៅតាមជនបទ និងតំបន់ដាច់ស្រយាល ។

ប៉ុនែ្តដោយសារចំនួន នៃការបោះពុម្ព និងចែកចាយមានកំណត់ លោកអ្នកដែលពេញចិត្ត និងគាំទ្របិតាកំណាព្យខែ្មរ ក្រមង៉ុយ អាចចូលរួមបំពេញ បន្ថែមជាមួយ លោក ពុយ គា តាមរយៈលេខទូរស័ព្ទ ០១២ ៩០៨ ៨៤០ ។

"កុំឆ្មើងអាងបុណ្យ ស្រដីឲ្យទន់ ពោលពាក្យពិរោះ ខ្លួនអ្នកនឹងថ្កើង និងឡើងសក្តិយស កុំឆ្លៀតនាំឈ្លោះ ញុះញង់អ្នកធំ ។ កុំដៀលអ្នកស្រែ ត្រកូលឯងខែ្មរ កុំប្រែក្រឡាស់ ក្រឡេកឃើញគុណ ទន់ខ្លួនសំពះ កុំធ្វើអ្នកណាស់ កុំត្មះអ្នកក្រ..." នេះជាសម្រង់វគ្គខ្លីមួយ របស់បណ្តាំក្រមង៉ុយ ៕

សៀវភៅ ក្រមង៉ុយ ជាមួយបណ្តាំ "កុំដេកតែក្រ..." ត្រូវបានបោះពុម្ព ឡើងវិញ