ឃួន ឡា​បូ​រ៉ាវី ចូលក្នុង​ជម្រើស​ដំបូង​ក្នុងជំនួប​ជាមួយ​បា​រ៉ែ​ន​នៅវេលា​ម៉ោង​៤​នេះ​

​គ្រូបង្វឹក​កូរ៉េ​ខាង លោក Lee Tae Hoon បានធ្វើការ​ផ្លាស់ប្តូរ​ជម្រើស​ដំបូង​តែ​ម្នាក់​គត់​សម្រាប់​ការប្រកួត​ជាមួយ​ក្រុម​បា​រ៉ែ​ន ក្នុងការ​ប្រកួត​ពូ​ល B នៃ​ព្រឹត្តិការណ៍ Banganadhu Gold Cup ឆ្នាំ​២០១៦ នៅ​កីឡដ្ឋាន Bangabandhu National Stadium ក្រុង​ដា​កា ប្រទេស​បង់​ក្លា​ដែ​ស នៅវេលា​ម៉ោង​៤​រសៀល​នេះ​។​

​សុន វណ្ណ​ដេ​ត ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​១​គ្រាប់​នា​បរាជ័យ ៣-២ ក្នុងជំនួប​ជាមួយ​ម៉ា​ល់​ឌី​វ ស្ថិតនៅ​ជា​កីឡាករ​បម្រុង ហើយ​ជំនួស​ដោយ ឃួន ឡា​បូ​រ៉ាវី​។ ជាមួយគ្នានេះ បូរ៉ា​វី ក៏​ទទួលបាន​តំណែង​ជា​ប្រធាន​ក្រុម​ផងដែរ ខណៈ​នា​ជំនួប​ជាមួយ​ម៉ា​ល់​ឌី​វ ឈិន ឈឿន ជា​អ្នក​កាន់តំណែង​នេះ​។​

​ជម្រើស​១១​នាក់​របស់​កម្ពុ​ជារួម​មាន​៖ អ៊ុំ សេរី​រ័ត្ន (​អ្នកចាំទី​), ហុង ផេង​, ស៊ើ​យ វិសាល​, សុខ ច័ន្ទ​រស្មី​, ច្រឹង ពលរដ្ឋ​, ឃួន ឡា​បូ​រ៉ាវី (​ប្រធាន​ក្រុម​), ណុប តុលា​, សំអឿន ពិដោរ​, ទិ​ត្យ ឌី​ណា​, ហួយ ផល្លី​ន និង ឈិន ឈឿន​៕

​ជម្រើសជាតិ​កម្ពុជា​៖ អ៊ុំ សេរី​រ័ត្ន (​អ្នកចាំទី​), ហុង ផេង​, សឿ​យ វិសាល​, សុខ ច័ន្ទ​រស្មី (​ឃួន ឡា​បូ​រ៉ាវី ៦៦), ច្រឹង ពលរដ្ឋ​, សុន វណ្ណ​ដេ​ត (​ទូច រូ​ម៉ា ៨២ ), ណុប តុលា​, សំអឿន ពិដោរ​, ទិ​ត្យ ឌី​ណា​, ហូ​យ ផល្លី​ន (​ឆេង ម៉េង ៨៥ ), ឈិន ឈឿន (​ប្រធាន​ក្រុម​)៕

លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​