រឿង​ដែល​ត្រូវ​គិត មុន​នឹង​សម្រេ​ចិត្តទិញ​ឡាន​

រឿង​ដែល​ត្រូវ​គិត មុន​នឹង​សម្រេ​ចិត្តទិញ​ឡាន​

“​ខ្ញុំ​មាន​ប័ណ្ណបើកបរ​ជាង ៣ ឆ្នាំ​ហើយ ប៉ុន្តែ ការពិតទៅ ខ្ញុំ​មិន​ទាន់​មាន​ឡាន​ផ្ទាល់ខ្លួន​ជិះ​នោះទេ​។ ខ្ញុំ​សម្លឹង​មិត្តភក្តិ​របស់​ខ្ញុំ ដែល​អ្នកខ្លះ​ប្តូរ​សេរី​ឡាន​ពីរ​បី​គ្រឿង​ហើយ ទាំង​មិន​ចាំបាច់​។ ​ខ្ញុំ​គិតថា ឆាប់ៗ​នេះ ខ្ញុំ​នឹង​ទិញ​ឡាន​មួយ​ហើយ ដើម្បី​សម្រួល​ដល់​ការរស់នៅ និង​របរ​រកស៊ី​របស់ខ្ញុំ​។ តាមពិតទៅ ខ្ញុំ​អាច​ទិញ​វា​បាន​យូរ​ហើយ ប៉ុន្តែ ខ្ញុំ​មិន​ទាន់​មាន​តម្រូវការ​បែប​នេះ​ឡើយ​”​។​
-​    ​នេះ​ជា​ប្រសាសន៍​របស់​លោក វិចិត្រ បុគ្គលិក​រោងចក្រ​កាត់ដេរ​។​​

យើងខ្ញុំ​សូម​ណែនាំ​អ្នក នូវ​ដំបូន្មាន​ខ្លះ ដើម្បីឲ្យ​អ្នក​គិតពិចារណា មុន​នឹង​ទិញ​ឡាន យក​មក​ជិះ ដើម្បី​កុំឲ្យ​ស្តាយក្រោយ​។​

​គោលបំណង​
​តើ​អ្នក​យក​ឡាន​នោះ​មក​ធ្វើ​អ្វី​? តើ​អ្នក​ម្នាក់ឯង​ទេ​ឬ ដែល​ប្រើប្រាស់​ឡាន​នេះ​? តើ​ប្រពន្ធ ឬ​កូន​អ្នកត្រូវការ​ឡាន​នេះ ដើម្បី​ជិះ​ទៅ​ពិធីជប់លាង ពិធីការ ឬ​កម្មវិធី​អ្វី​ដែរ​ឬទេ​? តើ​អ្នក​អាច​ខ្ចី ឬ​ប្រើ​ឡាន​បងប្អូន ឬ​មិត្តភក្តិ​បាន​ដែរឬទេ​? ទាំងនេះ​គឺជា​សំណួរ ដែល​អ្នក​ត្រូវ​ឆ្លើយ​សិន មុន​នឹង​សម្រេច​ចិត្ត​ទិញ​ឡាន​។​

​ត្រូវការ ឬ​ចង់​បាន​?
​ពីរ​ចំណុច​នេះ ហាក់ដូចជា ដូចគ្នា ប៉ុន្តែ តាមពិតទៅ វា​ខុស​គ្នា​ឆ្ងាយ​ណាស់​។​
-​    ​ត្រូវការ មានន័យ​ថា អ្នក​ចាំបាច់​ត្រូវតែ​មាន​ឡាន​មួយ សម្រាប់​តម្រូវការ​ផ្ទាល់ខ្លួន គ្រួសារ ឬ​ការងារ​។ ត្រូវការ មានន័យ​ថា អ្នក​ចាំបាច់​ត្រូវ​ទិញ​ឡាន ដើម្បី​សម្រួល​ដល់​ការរស់នៅ របរ​រកស៊ី​របស់​អ្នក និង​ដើម្បី​លើក​កិត្តិយស​ផងដែរ​។​
-​    ​ចង់បាន មានន័យ​ថា អ្នក​ចង់​បង្ហាញ​ភាព​ហ៊ឺ​ហារ ឬ​ធ្វើ​តាម​អ្នក​ដ៏​ទៃ​។ អ្នក​មាន​ឡាន​មួយ​ហើយ តែ​ពេល​ឃើញ​មិត្តភក្តិ ឬ​បងប្អូន​ទិញ​ឡាន​ថ្មី អ្នក​ក៏​ចង់បាន និង​ធ្វើ​ដូច​គេ​ដែរ ដោយ​មិន​គិត​ច្បាស់​អំពី​តម្រូវការ​ជាក់ស្តែង​ឡើយ​។​

ចំណូល និង​ចំណាយ​ប្រចាំខែ​
​មុន​សម្រេចចិត្ត​ទិញ​ឡាន ដាច់ខាត អ្នក​ត្រូវ​គិត​អំពី​ប្រាក់ចំណូល និង​ការចំណាយ​ប្រចាំខែ​របស់​អ្នក​។ បើ​មិន​គ្រប់ ឬ​ទប់​មិន​រួច អ្នក​កុំ​ចង់​សាកល្បង​ទិញ​ឡាន​អី ពីព្រោះ មិនយូរ​មិនឆាប់ អ្នក​ច្បាស់​ជា​ត្រូវ​លក់​វា​ចេញ ដើម្បី​ដោះស្រាយ​បញ្ហា​ហើយ​។​

​សុវត្ថិភាព​
​បើ​អ្នក​មិន​លុយ​ទិញ​ឡាន ហើយ​អ្នក​ត្រូវ​គិត​ចំបង អំពី គុណភាព និង​សុវត្ថិភាព​របស់​ឡាន​។ កុំ​ទិញ​ឡាន​ថោកៗ ប៉ុន្តែ សេរី​ចាស់​ពេក ហើយ​គ្មាន​សុវត្ថិភាព​ឲ្យសោះ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។