រញ្ជួយ​ដី​ ៦,៧ រ៉ិចទ័រ​ នៅ​​កោះ​ហុកកៃដូ ប្រទេស​ជប៉ុន​ តែ​គ្មាន​សញ្ញា​​​​ពី​រលក​​​ស៊ូណាមិ

រញ្ជួយ​ដី​ ៦,៧ រ៉ិចទ័រ​ នៅ​​កោះ​ហុកកៃដូ ប្រទេស​ជប៉ុន​ តែ​គ្មាន​សញ្ញា​​​​ពី​រលក​​​ស៊ូណាមិ

​​​​គ្រោះ​រញ្ជួយ​ដី កម្រិត​ ៦,៧ រ៉ិចទ័រ​​មួយ​ ​បាន​កើត​ឡើង​ នៅ​ភាគ​ខាង​ជើង​ ​ប្រទេស​ជប៉ុន​ ក្នុង​​​​ នា​វេលា​ម៉ោង​​ ១២:២៥ នាទី​រសៀល​ ម៉ោង​​ក្នុង​ប្រទេស​ជប៉ុន​ (ត្រូវ​នឹង​ម៉ោង​ ១០:២៥ នាទី​ព្រឹក នៅ​កម្ពុជា​ ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ) ។ នេះ​បើ​តាម​​ ទី​ភ្នាក់​ងារ​ឧតុនិយម​ប្រទេស​ជប៉ុន។

 

រញ្ជួយ​ដី​ ៦,៧ រ៉ិចទ័រ​ នៅ​​កោះ​ហុកកៃដូ ប្រទេស​ជប៉ុន​ តែ​គ្មាន​សញ្ញា​​​​ពី​រលក​​​ស៊ូណាមិ
 

យោង​តាម​​ទី​ភ្នាក់​ងារ​ពិនិត្យ​ទី​តាំង​ភូមិ​សាស្រ្ត​នៃ​សហរដ្ឋអាមេរិក (USGS) ​ភាព​ញ័រ​រញ្ជួយ​ក្នុង​ជម្រៅ​ ៥១​គីឡូម៉ែត្រ​ បាន​កើត​ឡើង​ ចម្ងាយ​ប្រមាណ ៥១ គីឡូម៉ែត្រ​ ​ពី​​ភាគ​អាគ្នេយ៍​ក្នុង​​ទី​ក្រុង​​ Shizunai នៃ​​កោះ ហុកកៃដូ ​ប្រទេស​ជប៉ុន។

 

ទូរទស្សន៍​ជាតិ​ជប៉ុន NHK បាន​ផ្សាយ​​ឲ្យ​ដឹង​ថា ខណៈ​ពេល​ដែល​មាន​បម្រែបម្រួល​​កម្រិត​ទឹក​សមុទ្រ ​​ពុំ​ទាន់​​មាន​សញ្ញា​​ព្រមាន​ណា​មួយ​បង្ហាញ​ពី​រលក​យក្ស​ស៊ូណាមិ​នោះ​ឡើយ។

 

មក​ទល់​ពេល​នេះ ពុំ​ទាន់​មាន​របាយការណ៍​ណា​បង្ហាញ​ពី​ ការ​ខូច​ខាត​ឬ​​មាន​មនុស្ស​រង​របួស​​​នៅ​ឡើយ​​ទេ ខណៈ​ដែល​សមត្ថកិច្ច​បាន​ប្រកាស​ឲ្យ​ប្រជាជន​ផ្លាស់​ទី​ចេញ​ពី​តំបន់​មាត់​សមុទ្រ​មួយ​រយៈ ៕

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ rt, channelnewsasia​​​​​​​​​​​