សាលា​រាជធានី​បង្ហាញ​ពី​សកម្មភាព​សាងសង់​ស្ថានីយ​បូម​ទឹក​ទួល​គោក​ទី ២

នៅ​ប៉ុន្មាន​នាទី​មុន​នេះ សាលា​រាជធានី​ភ្នំពេញ បាន​បង្ហាញ​រូប​ភាព​ ៤ សន្លឹក ពី​សកម្មភាព​ចាក់​បេតុង​កម្រាល​នៅ​ការដ្ឋាន​សាងសង់​ស្ថានីយ៍​បូម​ទឹក​ទួល​គោក​ទី២។

តាម​រយៈ​សំណេរ​នៅ​លើ​ Page របស់​សាលារាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ស្ថានីយ​ថ្មី​នេះ មាន​បំពាក់​ម៉ូទ័រ​បូម​ទឹក​ចំនួន ៥គ្រឿង ក្នុង​នោះ​ម៉ូទ័រ​ទំហំ ០.៦ម ចំនួន ៣គ្រឿង និង​ទំហំ ០.៥ម ចំនួន ២គ្រឿង មាន​សមត្ថភាព​បូមទឹក ១៨.០០០ម៉ែត្រ​គូប​ក្នុង​១ម៉ោង ត្រូវជា​៥ម៉ែត្រ​គូប​ក្នុង​១វិនាទី ។

តាម​គម្រោង​ស្ថានីយ៍​នេះ នឹង​ដោះស្រាយ​បញ្ហា​ទឹក​ជន់​លិច​នៅ​តំបន់​ខណ្ឌ​ទួលគោក ដូចជា ផ្លូវលេខ២៨៩ ផ្លូវលេខ​១៣២​ស្តុបនាគវ័ន្ត ផ្លូវលេខ៥២៨ ផ្លូវលេខ៥៦៦ ផ្លូវលេខ៦០៨។ ជាដើម។

សាលា​រាជធានី​បង្ហាញ​ពី​សកម្មភាព​សាងសង់​ស្ថានីយ​បូម​ទឹក​ទួល​គោក​ទី ២

សាលា​រាជធានី​បង្ហាញ​ពី​សកម្មភាព​សាងសង់​ស្ថានីយ​បូម​ទឹក​ទួល​គោក​ទី ២

សាលា​រាជធានី​បង្ហាញ​ពី​សកម្មភាព​សាងសង់​ស្ថានីយ​បូម​ទឹក​ទួល​គោក​ទី ២

សាលា​រាជធានី​បង្ហាញ​ពី​សកម្មភាព​សាងសង់​ស្ថានីយ​បូម​ទឹក​ទួល​គោក​ទី ២

ប្រភព​រូប៖ សាលារាជធានី​ភ្នំពេញ