ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

អភិបាលខេត្ត DIYARBAKIR រាយការណ៍​កាលពី​ថ្ងៃ​ទី​១៤ មក​រា ថា មនុស្ស​៥​នាក់​បាន​ត្រូវ​ស្លាប់ និង​៣៩​នាក់​ទៀត​រង​របួស​ដោយសារ​ការ​វាយប្រហារ​ប្រើ​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​លើ​ប៉ុស្តិ៍​ប៉ូលិស​មួយ​ពី​សំណាក់​ពួក​ឧទ្ទាម​នៃ​គណបក្ស​ពលករ​ឃើ​ត​ឌី​ស្ថាន PKK នៅ​ភាគ​អាគ្នេយ៍​តួ​ក​គី ។

ក្នុង​សេចក្តី​ប្រកាស​មួយ​ដកស្រង់​ផ្សាយ​ដោយ​បណ្តាសារ​ព័ត៌មាន​តួ​ក​គី អភិបាល​រូប​នេះ​រៀបរាប់​ថា មនុស្ស​២​នាក់​ស្លាប់​ក្នុង​ការ​បំផ្ទុះ​រថយន្ត​នៅ​ទីក្រុង CINAR ហើយ​មនុស្ស​៣​នាក់​ទៀត​ស្លាប់​ក្នុង​ការ​បាក់​អគារ​មួយ ដែល​នៅ​ក្បែរ​កន្លែង​ផ្ទុះ​កាលពី​យប់​ថ្ងៃ​ទី​១៣ មក​១៤ មក​រា ។

បណ្តា​រូបភាព​ផ្សាយ​ដោយ​បណ្តាសារ​ព័ត៌មាន​បង្ហាញ​ផ្នែក​ខាង​មុខ​នៃ​អគារ​ស្នាក់​នៅ​សម្រាប់​ប៉ូលិស និង​គ្រួសារ​រង​ការ​បំផ្លាញ ។ អ្នក​ស្លាប់​ទាំងអស់​ជា​ជន​ស៊ី​វិល ហើយ​ប៉ូលិស​ស្ថិត​ក្នុង​ចំណោម​អ្នក​របួស ។

អភិបាលខេត្ត​រូប​នេះ​បន្ត​ថា ក្រោយ​ការ​បំផ្ទុះ​រថយន្ត បណ្តា​សមាជិក​របស់​ក្រុម PKK បន្ត​ការ​វាយលុក​ដោយ​ប្រើ​កាំភ្លើង​បាញ់​គ្រាប់​រ៉ុក្កែត ញ៉ាំង​ឱ្យ​កងកម្លាំង​សន្តិសុខ​បាញ់​តបត​វិញ ៕