ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តសៀមរាប ៖ នគរបាល​ប្រឆាំង​គ្រឿង​ញៀ​ខេត្ត ដោយ​មានការ​ចូលរួម​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល និង​កម្លាំង​អធិការ​នគរបាល​ក្រុង​សៀមរាប បាន​ចុះ​ធ្វើ​សកម្មភាព​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ក្នុង​ក្រុង​សៀមរាប រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ខណៈ​ពួក​គេ​កំពុង​ចែកចាយ នៅ​បន្ទប់​ផ្ទះសំណាក់ យី​ហោ «​សុខ ហង្ស​មាស​» បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ក្នុងផ្ទះ​សំណាក់​តែ​ម្តង ។

ការ​ចុះ​បង្ក្រាប​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៣ មក​រា ២០១៦ ស្ថិត​នៅ​ចំណុច​ក្នុង​បន្ទប់​ផ្ទះសំណាក់​យីហោ «​សុខ ហង្ស​មាស​» ក្នុងភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​ថា ក្នុង​ការ​ចុះ​បង្ក្រាប​ករណី​ខាងលើ​នេះ កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​រួម​មាន​១-​ឈ្មោះ​ឈឿ​ម ពណ្ណរាយ អាយុ​២៨​ឆ្នាំ ជា​ម្ចាស់ផ្ទះ​សំណាក់​យីហោ សុខ ហង្ស​មាស រស់នៅ​ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប (​ផ្តល់​ទីតាំង​ឱ្យ​ប្រើប្រាស់​) ២-​ឈ្មោះ​ស្រី ណា​រ៉ូ អាយុ​១៧​ឆ្នាំ ជា​ជាងកាត់សក់ ស្នាក់​នៅ​ភូមិ​វាល សង្កាត់​សំបូរ ក្រុង​សៀមរាប (​ជួញដូរ​) និង​៣-​ឈ្មោះ​អឿ​ន វិច្ឆិកា អាយុ​២៣​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំំ ក្រុង​សៀមរាប (​ជួញដូរ​) ។

លោក​បន្ត​ថា ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ កម្លាំង​ជំនាញ​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​មាន​ទូរស័ព្ទ​ដៃ​៣​គ្រឿង និង
ឧបករណ៍​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន ។