ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

​ខេត្ត​កំពង់ធំ ៖ ​ជនសង្ស័យ​ចំនួន​១១​នាក់ ​ជាប់​ពាក់​​ព័ន្ធ​ការ​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន ​ត្រូវ​​បាន​​​នគរ​បាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​​ខេត្ត​ ​​ចាប់​ឃាត់ខ្លួន​​បញ្ជូន​ទៅ​​​សាលាដំបូង​ខេត្ត​ នៅ​រសៀលថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៦ នេះ​ ដើម្បី​ចាត់ការ​តាម​នី​តិ​វិធី​ ។​

​លោក​វរ​សេនី​យ៏​ឯក កែវ សុផល ស្នងការ​រង​​​ខេត្ត ​​បាន​ឱ្យ​ដឹង​ថា​ ​ជនសង្ស័យ​ទាំង​១១​នាក់​ដែល​​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​​ ​បន្ទាប់​ពី​បាន​ទទួល​បទបញ្ជា​ពី​លោក អ៊ិ​ត សុធា ព្រះរាជអាជ្ញារ​អម​សាលាដំបូង​ខេត្ត និង​លោកឧត្តម​សេនី​យ៏​ត្រី ជូ សំ​អាន ស្នងការ​ខេត្ត ​កម្លាំងរបស់​លោក​បាន​សហការ​ជា​មួយ​កម្លាំងនគរបាល​ស្រុង​បារាយ​ណ៏ និង​ស្រុក​ស​ន្ទុ​ក ​ចុះ​ប្រតិបត្តិការ​បំបែក​សម្បុក​ថ្នាំ​ញៀន​ ​និង​ចាប់​​ខ្លួន​បាន​​កាលពី​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៦ ​។​

ប្រភព​បន្ត​ថា ​ជន​សង្ស័យ​ទាំង​១១នាក់​ខាង​លើនេះ មាន​ ១.​​ខេ​ង ឆុ​ន អាយុ​៥១ឆ្នាំ ២.​រឹម វាសនា អាយុ​២៨​ឆ្នាំ ៣.​ចាន់ កុសល​ អាយុ​៣០​ឆ្នាំ ៤.​​​​ឈុ​ន លី អាយុ​៤៥​ឆ្នាំ ៥.​ជួន គឹ​ម​ហុង អាយុ​២៣​ឆ្នាំ ៦.​កួន សំ​មៃ អាយុ​២៨​ឆ្នាំ ៧.​មី ធា​រ៉ា អាយុ២៣​ឆ្នាំ ៨.​អាត សំ​អុល អាយុ​២៣​ឆ្នាំ ៩.កែវ សុភា​ច អាយុ​៣២​ឆ្នាំ ១០.ហ៊ឹប កុសល អាយុ​១៩​ឆ្នាំ និង​១១.​ប៉ូ ពយ អាយុ​១៩​ឆ្នាំ ​។ សូម​បញ្ជាក់​ថា ជន​សង្ស័យ​ទាំង​១១នាក់​​នេះ ក្នុង​នោះ ជន​សង្ស័យ​៤​នាក់​​រស់នៅ​ស្រុក​ស​ន្ទុ​ក​ និង​ជន​សង្ស័យ​៧​នាក់​ទៀត​ រស់នៅ​ស្រុក​បារាយណ៍​ ។​

ចំណែក​វត្ថុ​តាង ដែល​ដក​ហូត​បាន​​ ​មាន ​ថ្នាំ​ញៀន​៥​កញ្ចប់​តូច និង​ទូរស័ព្ទ​​១១​គ្រឿង ​​ព្រម​ទាំងសម្ភារ​មួយ​ចំនួន​ទៀត ៕