ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​ជាតិ​ឥណ្ឌូ​ណេ​ស៊ី លោក Luhut Panjaitan បាន​និយាយ​នៅ​រសៀល​ថ្ងៃ​ទី​១៤ មក​រា នេះ​ថា ក្នុង​ការ​វាយប្រហារ​នេះ​ចំនួន​អ្នក​ស្លាប់ កើនឡើង​ដល់​៧​នាក់ ក្នុង​នោះ​មាន​​ជន​ស៊ី​វិល​២​នាក់ ដែលម្នាក់ជា​ពលរដ្ឋ​ហូ​ឡង់ ។

សភាពការណ៍​នៅ​តែ​ច្របូកច្របល់ ការ​ផ្ទុះ​ជា​បន្តបន្ទាប់​កើត​មាននៅ​កណ្តាល​រដ្ឋធានី​ឥណ្ឌូ​ណេ​ស៊ី ទីក្រុង​ហ្សា​កា​រតា ។ ចំណែក​សារព័ត៌មាន​ជា​ច្រើន​រាយការណ៍​ថា ការ​បាញ់​ត​គ្នា​កំពុង​បន្ត​នៅ​មុខ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មាន​មនុស្ស​កុះករ​នៃ​រដ្ឋធានី​ដោយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នោះ ស្ថិត​ក្នុង​សង្កាត់​មាន​សណ្ឋាគារ​ទំនើប​ៗ ការិយាល័យ ព្រមទាំង​ស្ថានទូត​នានា ។ ក្រុង​ហ្សា​ការតា​រង​ការ​វាយ​ប្រហារ​ភេរ​វកម្ម​មួយ​ចំនួន​