ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ លោក​ធិ​ន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បានឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា សហព័ន្ធ​ត្រៀម​បញ្ជូន​កីឡាការិនី​ជម្រើសជាតិ​ចំនួន​២​រូប​ទៅ​ហ្វឹកហាត់​នៅ​សាធារណរដ្ឋ​កូរ៉េ រយៈពេល​១​ខែ​ចាប់ពី​ថ្ងៃ​ទី​៩ កុ​ម្ភះ ដល់​ថ្ងៃ​ទី​១៣ មីនា ។ កីឡាការិនី​ទាំង​២​រូប​នេះ​ម្នាក់​ឈ្មោះ​ចូ​វ សុធា​រ៉ា ម្ចាស់​មេដាយមាស SEA Games និង​ម្នាក់​ទៀត​ឈ្មោះ នី សំណាង ម្ចាស់​មេដាយមាស SEA Games​និង​មេដាយ​សំរឹទ្ធ​អា​សី​ុ ។ ការ​សម្រេច​ឱ្យ​កីឡាការិនី​ទាំង​ពីរ​រូប​ទៅ​ហ្វឹកហាត់​នេះ គឺ​ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​នៅ​ប្រទេស​ប្រេ​ស៊ី​ល ចុងឆ្នាំ​នេះ ។

លោក​ធិ​ន វិចិត្រ បានឱ្យ​ដឹង​ទៀត​ថា កីឡាការិនី​ទាំង​ពីរ​រូប​នេះ មុន​នឹង​ចេញ​ទៅ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក គឺ​ត្រូវ​ឆ្លងកាត់​ការ​ប្រកួត​ជម្រុះ​នៅ​ប្រទេស​កា​ហ្សា​ក់​ស្ថាន​ជា​មុន​សិន ។ ការ​ប្រកួត​ជម្រុះ​នេះ​ធ្វើ​ឡើង​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៨​ដល់​ថ្ងៃ​ទី​២០ មិថុនា ។ នៅ​ពេល​ពួក​គេ​ហ្វឹកហាត់​ចប់ គឺ​មិន​វិល​ត្រឡប់​មក​ស្រុក​ខ្មែរ​នោះ​ទេ គឺ​ត្រូវធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​ប្រទេសកា​ហ្សា​ក់​ស្ថាន​តែ​ម្ដង ។ កីឡាការិនី​ចូ​វ សុធា​រ៉ា និង​នី សំណាង មានឱកាស​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​កូរ៉េ​នេះ គឺ​បានការ​ជួយ​សម្របសម្រួល​ពី​លោកគ្រូ​កូរ៉េ Kim soo Gil ។ លោក​អគ្គលេខាធិការ​បានឱ្យ​ដឹង​ទៀត​ថា លោក​មិន​បានដឹង​ថា មាន​ប្រទេស​ប៉ុន្មាន​ទេ​ដែល​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជម្រុះ​នៅ​ប្រទេស​កា​ហ្សា​ក់​ស្ថាន​នោះ លោកគ្រាន់តែ​ដឹង​ថា​ប្រទេស​ដែល​ទៅ​ចូលរួម​ប្រកួត​ទាំង​អស់នេះ គឺ​សុទ្ធតែ​ជា​ប្រទេស​ដែល​គ្មាន​ចំណាត់ថ្នាក់​នៅ​ក្នុង​ពិភពលោក និង​នៅ​ក្នុង​ទ្វីប​អា​ស៊ី ។

គួរ​រំលឹក​ផង​ដែរ​ថា ចំ​បាច់​គឺជា​វិញ្ញាសា​កីឡា​មួយ​ដែល​មាន​សក្ដានុពល​បំផុត​ក្នុង​ចំណោម​ប្រភេទ​កីឡា​ជា​ច្រើន​ទៀត​របស់​កម្ពុជា ។ ម្យ៉ាង​វិញទៀត ការ​ប្រកួត​កីឡា​សី​ុ​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ កីឡា​ចំបាប់​មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​ដណ្ដើម​មេដាយ​ជូន​ជាតិ ៕