អាជ្ញាធរ ហុងកុង ប្រកាស បោសសំអាត ការលក់ភ្លុកដំរី នៅលើទីផ្សារ

ហុងកុង៖ យោងតាម ទូរទស្សន៍ស៊ីអ៊ិនអ៊ិន ដែលបានផ្សព្វផ្សាយឲ្យដឹង កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ថា ក្រុមអាជ្ញាធរបានប្រកាស នឹងធ្វើការបោសសំអាតការលក់ភ្លុកដំរី នៅលើទីផ្សារ ឲ្យខានតែបាន ។ នេះបើតាមសម្តី របស់សកម្មជនមួយចំនួន នៅទីក្រុងហុងកុង បានប្រកាសយ៉ាងដូច្នេះ ។

លោក Leung Chun-ying នាយកប្រតិបត្តិ និងជាអភិបាលក្រុងហុងកុង បានមានប្រសាសន៍ថា រដ្ឋាភិបាល នឹង "អនុវត្តជាជំហានៗ ដើម្បីឈានដល់ការហាមប្រាមទាំងស្រុង ទៅលើការដាក់តាំងលក់ភ្លុកដំរី នៅលើទីផ្សារហុងកុងតែម្តង" ។

លោកបានសង្កត់ធ្ងន់ថា ចំពោះកិច្ចការនេះ នឹងដាក់ពិន័យដល់បណ្តាអ្នក ដែលរកស៊ីមិនស្របច្បាប់យ៉ាងធ្ងន់ធ្ងរទៀតផង ។ ការលើកនេះបានធ្វើឡើង ក្នុងអំឡុងពេលប្រចាំឆ្នាំ ដែលបានដាក់ចេញនូវគោលការណ៍យ៉ាងដូច្នេះ ។

លោក Alex Hofford ជានាយកអង្គការ WildAid ប្រចាំនៅហុងកុង បានលើកឡើងដែរថា "យើងទាំងអស់គ្នាត្រូវលុបបំបាត់ ឲ្យបានទាំងស្រុង" ដែលនេះជាយុទ្ធនាការដ៏ធំប្រឆាំង នឹងការធ្វើពាណិជ្ជកម្មនេះនៅលើទីផ្សារ ៕

ប្រែសម្រួល៖ ម៉ៅ បុប្ផាមករា

អាជ្ញាធរ ហុងកុង ប្រកាស បោសសំអាត ការលក់ភ្លុកដំរី នៅលើទីផ្សារ