GM បន្ទាប់ពីហៀប នឹងក្ស័យធន បែរជាងើបឡើង វិញយ៉ាងប្រសើរ

វ៉ាស៊ីនតោន៖ ទូរទស្សន៍ស៊ីអ៊ិនអ៊ិន បានផ្សព្វផ្សាយ ព័ត៌មានចុងក្រោយ នៅ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ថា ក្រុមហ៊ុន GM បន្ទាប់ពីបាន ដុំដូងក្បាលចុះ អស់មួយរយៈមក ស្រាប់តែលេច ធ្លោរវិញ ជាមួយនឹងការលក់ដាច់ នូវស៊េរីរថយន្តដ៏ទំនើបៗ បញ្ចេញលក់លើទីផ្សារ ។

សូមបញ្ជាក់ថា ក្រុមហ៊ុន GM ជាក្រុមហ៊ុនផលិតយានយន្ត លំដាប់កំពូលមួយ សហរដ្ឋអាម៉េរិក តាមរយៈការលក់ចេញ ម៉ាកយានយន្តទំនើបៗជាច្រើនគ្រឿង នៅលើទីផ្សារ បានញ៉ាំងឲ្យក្រុមហ៊ុនមួយនេះ មានមុខមាត់ថ្មីឡើងវិញ ក្រោយស្រុតចុះយ៉ាងខ្លាំង ក្នុងអំឡុងពេលប៉ុន្មានឆ្នាំមកនេះ ។

លោកស្រី Marry Barra នាយកប្រតិបត្តិក្រុមហ៊ុន GM បានលើកឡើងថា “ការលក់យានយន្ត ស៊េរីថ្មីៗរបស់យើង ហាក់បីដូចជាល្អ ប្រសើរជាងគ្រាមុនៗ ហើយអ្វីដែលយើងរំពឹងនោះ សម្រាប់ឆ្នាំ២០១៦នេះ”។

លោកស្រីជឿជាក់ថា សន្ទុះនៃការលក់យានយន្ត នឹងបន្តកើនឡើង ខ្លាំងក្លាមិនខាន ។ "យើងទទួលស្គាល់ថា នឹងនាំមុខគេមិនខាននោះទេ" ។

នេះជាការអះអាង នៅក្នុងកម្មវិធីសន្និសីទ ឧស្សាហកម្មយានយន្ត ដែលរៀបចំឡើងដោយ GM កាលពីថ្ងៃពុធម្សិលមិញ ។

គិតត្រឹមថ្ងៃពុធម្សិលមិញនេះ វិនិយោគិនជាច្រើន បានឯកភាពលើការបញ្ជាទិញពីស្តុក ដោយបានកើនឡើងប្រមាណ ២,៦ភាគរយ ៕

GM បន្ទាប់ពីហៀប នឹងក្ស័យធន បែរជាងើបឡើង វិញយ៉ាងប្រសើរ