រន្ធត់ចិត្ត​៖ ប្តី​ប្រពន្ធ​មួយគូ​ស្លាប់​ថ្ងៃ​តែមួយ ក្រោយ​រៀបការ​បាន ៤ ថ្ងៃ​

​ស្ទឹងត្រែង​៖ ប្តី​ប្រពន្ធ​ពីរ​នាក់ ទើប​រៀបការ​បាន​រយៈ​ពេល​បួន​ថ្ងៃ បាន​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ ខណៈ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​មកពី​ទិញ​ដំឡូង​ក៏​បុក​ជាមួយ​គោយន្ត​ដែល​កំពុង​ឈប់​ផ្ទេរ​ឈើ​លើផ្លូវ​ជាតិ ដោយ​មិន​ដាក់​ភ្លើង​សញ្ញា​បណ្តាល​ជនរងគ្រោះ​ស្លាប់​ទាំងពីរ​នាក់ ។ ហេតុ​ការ​ណ៏​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨ យប់​ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៧៨ ស្ថិតនៅ​ចម្ងាយ​ជាង ១ គីឡូម៉ែត្រ​ពី​ផ្លូវបំបែក​អូរ​ពងមាន់ ។

រន្ធត់ចិត្ត​៖ ប្តី​ប្រពន្ធ​មួយគូ​ស្លាប់​ថ្ងៃ​តែមួយ ក្រោយ​រៀបការ​បាន ៤ ថ្ងៃ​

តាម​សម្តី​អ្នក​ស្គាល់​ជនរងគ្រោះ​បាន​និយាយថា ប្តី​ប្រពន្ធ​ខាងលើ​ទើប​រៀបការ​បាន​បួន​ថ្ងៃ​ប៉ុ​ណ្នោះ ប្តី​ប្រពន្ធ​ទាំងពីរ​នាក់​តែង​ជិះ​ម៉ូតូឌុប​គ្នា​ដើ​ទិញ​ដំឡូង​ជា​រាងរាល់ថ្ងៃ ហើយ​នៅ​ល្ងាច​ថ្ងៃទី ១១ ខែមករា ជនរងគ្រោះ​បាន​ជិះ​ម៉ូតូឌុប​គ្នា​មក​ទិញ​ដំឡូង​នៅ​ម្តុំ​អូ​ពងមាន់ ពេល​ត្រឡប់មកវិញ​ត្រង់ចំណុច​កើតហេតុ ម៉ូតូ​ជនរងគ្រោះ​បាន​បុក​គោយន្ត​ចំ​ពីមុខ​ពេញទំហឹង ខណៈដែល​គោយន្ត​កំពុង​ឈប់​ផ្ទេរ​ឈើ​ស្ថិតនៅ​ខាង​ផ្លូវ​ម៉ូតូ បណ្តាល​ឲ្យ​ដួល​ស្លាប់​ទាំងពីរ​នាក់​ភ្លាមៗ ។

រន្ធត់ចិត្ត​៖ ប្តី​ប្រពន្ធ​មួយគូ​ស្លាប់​ថ្ងៃ​តែមួយ ក្រោយ​រៀបការ​បាន ៤ ថ្ងៃ​

សមត្ថកិច្ច​បានអោយដឹង​ថា ជនរងគ្រោះ​ទាំងពីរ​នាក់​ឈ្មោះ សំ សុ​ខេង អាយុ ២៥ ឆ្នាំ ប្រពន្ធ​ឈ្មោះ សៃ ស្រី​មៃ អាយុ ២៣ ឆ្នាំ រស់នៅ​ភូមិ​កាតូត ឃុំ​កំ​ភុ​ន ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង ។ ក្រោយពី​កើតហេតុ ម្ចាស់​គោយន្ត​ទាំងពីរ​គ្រឿង ដែល​ឈប់​ចត​បញ្ច្រាសទិស​ផ្លូវ​សម្រាប់​ម៉ូតូ​នោះ បាន​រត់គេចខ្លួន​បាត់​អស់​។ បន្ទាប់ពី​កើតហេតុ​កម្លាំង​សមត្ថកិច្ច បាន​ចុះ​ដល់​និង​បាន​រឹបអូស​យក​គោយន្ត​និង​ម៉ូតូ​មក​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ។ ចំណែក​សព​ជនរងគ្រោះ​ត្រូវ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ TV5

រន្ធត់ចិត្ត​៖ ប្តី​ប្រពន្ធ​មួយគូ​ស្លាប់​ថ្ងៃ​តែមួយ ក្រោយ​រៀបការ​បាន ៤ ថ្ងៃ​