ផ្ទុះ​កាំភ្លើង​បាញ់​ត​គ្នា និង គ្រាប់​ផ្ទុះនៅ​ទីក្រុង​ហ្ស​ការ​តា (​មាន​ឃ្លី​ប​)

​មាន​កើតហេតុ​បាញ់​គ្នា និង ផ្ទុះ​គ្រាប់​ជាច្រើន​ចំណុច នៅក្នុង​ទីក្រុង​ហ្សា​រការ​តា ប្រទេស​ឥណ្ឌូនេស៊ី កាលពី​វេលា​ម៉ោង ១១:១៥ នាទី ថ្ងៃត្រង់ ទី ១៤ ខែមករា​នេះ ដែលមាន​អ្នកស្លាប់​យ៉ាងតិច ៦ នាក់ ក្នុងនេះ​មាន​កម្លាំង​តម្រួត​ម្នាក់​ផង ។​ខ្មាន់កាំភ្លើង​បាន​បាញ់​តដៃ​ជាមួយ​ក្រុមប៉ូលិស​យ៉ាង​សន្ធាប់ ស្របពេល​ក្រុម​តម្រួត​បាន​បញ្ជូន​ក្រុម​ស្នាយ​ភើ​មក​កន្លែងកើតហេតុ ហើយ​បានប្រកាស​អាសន្ន​ដល់​ប្រជាជន មិនឱ្យ​ចេញពី​គេហដ្ឋាន អគារ​ធ្វើការ និង ចរាចរ​ទីនោះ ។​

ផ្ទុះ​កាំភ្លើង​បាញ់​ត​គ្នា និង គ្រាប់​ផ្ទុះនៅ​ទីក្រុង​ហ្ស​ការ​តា (​មាន​ឃ្លី​ប​)

​កន្លែង​គ្រាប់​ផ្ទុះ និង ប្រយុទ្ធ​គ្នា​នោះ នៅ​ជិត​កន្លែង​ការិយាល័យ​អង្គការសហប្រជាជាតិ និង ក្បែរ​វិមាន​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ។ ព័ត៌មាន​បានឱ្យដឹងថា កម្លាំង​ប៉ូលិស​កំពុង​ឡោមព័ទ្ធ​តាម​បាញ់​ជនបង្ក​ភេរវកម្ម ហើយ​អ្នកនាំពាក្យ​តម្រួត​ជាតិ​ឥណ្ឌូនេស៊ី​បានប្រកាស​អាសន្ន ឱ្យ​ប្រជាជន​សម្ងំ​នៅតែ​ក្នុងផ្ទះ ប្រការ​ក្រែង​មាន​គ្រាប់​ផ្ទុះ​ទៀត ។​

ផ្ទុះ​កាំភ្លើង​បាញ់​ត​គ្នា និង គ្រាប់​ផ្ទុះនៅ​ទីក្រុង​ហ្ស​ការ​តា (​មាន​ឃ្លី​ប​)

​អ្នក​ថតរូប​កាសែត​រ៉​យ​ទ័​រ​បាន​និយាយថា មាន​គ្រាប់​ផ្ទុះ​នៅមុខ​ហាង​កាហ្វេ ស្តា​រប័ក​ស៍ ជា​ហាង​ល្បីឈ្មោះ បាន​បែក​កញ្ចក់ ហើយ​មាន​បុរស​ម្នាក់​នៅលើ​ដំបូល​ហាង​នោះ ប៉ូលិស​បាញ់​សំដៅ ៕ ​សូរ្យកាន្ត (​ថៃ​រ៉ាត់​)

ផ្ទុះ​កាំភ្លើង​បាញ់​ត​គ្នា និង គ្រាប់​ផ្ទុះនៅ​ទីក្រុង​ហ្ស​ការ​តា (​មាន​ឃ្លី​ប​)

ផ្ទុះ​កាំភ្លើង​បាញ់​ត​គ្នា និង គ្រាប់​ផ្ទុះនៅ​ទីក្រុង​ហ្ស​ការ​តា (​មាន​ឃ្លី​ប​)