ទាំង​គ្រូ​កម្ពុជា​ និង​ថៃ​ប្តេជ្ញា​ស៊ុត​អត់​ប្រណី​សម្រាប់​មិត្ត​ភាព​ថ្ងៃ​សៅរ៍​នេះ​

ទាំង​គ្រូ​កម្ពុជា​ និង​ថៃ​ប្តេជ្ញា​ស៊ុត​អត់​ប្រណី​សម្រាប់​មិត្ត​ភាព​ថ្ងៃ​សៅរ៍​នេះ​

គ្រូ​បង្វឹក​ទាំង​ពីរ​ និង​ប្រធាន​ក្រុម​ទាំង​ពីរ​នៃ​ក្រុម​បាល់ទាត់​ K-Cement Cambodian All Stars និង​​ SCG Muangthong United សុទ្ធ​តែ​ប្តេជ្ញា​ប្រឹង​លេង​ឲ្យ​អស់​ពី​សមត្ថភាព​ ទោះ​ជា​ការ​ប្រកួត​ត្រឹម​មិត្តភាព​សប្បុរស​ធម៌​នា​​ល្ងាច​​ថ្ងៃ​សៅរ៍ ទី​១៦​ ខែ​មករា​ ខាង​មុខ​នេះ​ពហុកីឡដ្ឋាន​ជាតិ។

 

ទាំង​គ្រូ​កម្ពុជា​ និង​ថៃ​ប្តេជ្ញា​ស៊ុត​អត់​ប្រណី​សម្រាប់​មិត្ត​ភាព​ថ្ងៃ​សៅរ៍​នេះ​ ពិធី​សន្និសីទ

 

ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​រសៀល​ថ្ងៃ​នេះ​ លោក​ ប្រាក់​ សុវណ្ណារ៉ា ​គ្រូ​បង្វឹក​ក្រុម​ K-Cement Cambodian All Stars បាន​និយាយ​ថា លោក​មោទនភាព​ដែល​សហព័ន្ធ​បាល់ទាត់​កម្ពុជា​តែង​តាំង​ជា​ទី​គ្រូ​ដឹក​នាំ​ការ​ប្រកួត​​មិត្តភាព។

 

លោក​ថា ៖«ថ្វី​តែ​ការ​ប្រកួត​ត្រឹម​តែ​មិត្តភាព​ តែ​យើង​ត្រូវ​គិត​ពី​ការ​​ចាញ់​ឈ្នះ។ អ្នក​គាំទ្រ​នឹង​បាន​ឃើញ​កីឡាករ​ឆ្នើម​ៗ​ទាំង​ខ្មែរ​ និង​បរទេស​នៅ​កម្ពុជា​បាន​លេង​ជា​មួយ។ ច្បាស់​​ហើយ​ ពួក​គេ​ស្ទើរ​តែ​​៩៩.៩៩​ % ទៅ​ហើយ​​នឹង​លេង​ជា​មួយ​គ្នា»។ លោក​បញ្ជាក់​ថា លោក​អត់​ទុក​ជើង​កីឡាករ​ទេ​ លោក​នឹង​ជម្រើស​ជាតិ​មុខ​ទាំង​អស់។

 

ចំណែក​លោក​ Pol Chom Chuen គ្រូ​បង្វឹក​ក្រុម​ SCG Muangthong United បាន​​និយាយ​ក្នុង​សន្និសីទ​ និង​ត្រូវ​បាន​បក​ប្រែ​ពី​ភាសា​ថៃ​ចេញ​ជា​ភាសា​ខ្មែរ​ដោយ​កញ្ញា​ដ៏​ស្រស់​ស្អាត Jimmy ជា​ពិធីការិនី​របស់ PNN ថា លោក​​ក៏​មិន​ទុក​ជើង​​កីឡាករ​ដែរ​គឺ​ដាក់​កីឡាករ​ល្អ​ទាំង​អស់​ដូច​ជា​តារា​ឆ្នើម​ Rarach Yooyen, Teerisal Dangda ជា​ដើម​ឲ្យ​ចូល​លេង​ទាំង​អស់​ដើម្បី​អ្នក​គាំទ្រ​កម្ពុជា​ឃើញ​ថា ក្រុម​បាល់ទាត់​មក​ពី​ប្រទេស​ថៃ​ខ្លាំង​ដល់​កម្រិត​ណា​ និង​ឈាន​ដល់​កម្រិត​ណា។ អ្នក​គាំទ្រ​កម្ពុជា​នឹង​បាន​ឃើញ​សមត្ថភាព​ពិត​ៗ​របស់​កីឡាករ​មក​ពី​ថៃ​បង្ហាញ​នៅ​លើ​ទី​លាន។

 

គ្រូ​បង្វឹក​ថៃ​រូប​នេះ​ថា ៖«មិន​ថា​ចូល​​ពីរ​គ្រាប់ ៣​គ្រាប់​ ឬ​ច្រើន​គ្រាប់​ឡើង​ ឲ្យ​តែ​បាល់​នៅ​មុខ​ទី​​គឺ​កីឡាករ​របស់​ខ្ញុំ​ស៊ុត​ឥត​ប្រណី​ឡើយ»។

 

ទាំង​គ្រូ​កម្ពុជា​ និង​ថៃ​ប្តេជ្ញា​ស៊ុត​អត់​ប្រណី​សម្រាប់​មិត្ត​ភាព​ថ្ងៃ​សៅរ៍​នេះ​ ប្រធាន​ក្រុម​ទាំង​ពីរ​ចាប់​ដៃ​គ្នា​

 

បើ​និយាយ​ពី​អ្នក​ចាំ​ទី​កម្ពុជា​វិញ​​គឺ​ ស៊ូ យ៉ាទី​បាន​និយាយ​ថា លោក​រីក​រាយ​ចំពោះ​ការ​ប្រកួត​នេះ​ និង​ខិត​ខំ​លេង​ឲ្យ​អស់​ពី​សមត្ថភាព​ ហើយ​អ្នក​ចាំទី​រូប​នេះ​បាន​សំណូម​ពរ​ឲ្យ​អ្នក​គាំទ្រ​ចូល​រួម​ទស្សនា​ឲ្យ​បាន​ច្រើន​កុះករ។

 

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​គឺ​ប្រធាន​ក្រុម​ SCG Muangthong United កីឡាករ​ Datsakorn Thonglao បាន​និយាយ​ថា ក្រុម​លោក​មក​កម្ពុជា​នេះ​មិន​មែន​ជា​ការ​មក​ដើរ​លេង​ ឬ​កម្សាន្ត​ឡើយ​ ប៉ុន្តែ​មក​បង្ហាញ​សមត្ថភាព​ពិត​ៗ​ឲ្យ​អ្នក​គាំទ្រ​កម្ពុជា​ឃើញ​ច្បាស់​នឹង​ភ្នែក​ថា ក្រុម​មក​ពី​ថៃ​ខ្លាំង​ដល់​កម្រិត​ណា​ ហើយ​លោក​ចង់​ឲ្យ​បាល់ទាត់​នៅ​កម្ពុជា​មាន​គុណ​ភាព​ខ្លាំង​ដូច​បាល់ទាត់​នៅ​ប្រទេស​ថៃ​ដែរ។ លោក​បញ្ជាក់​ថា ក្រុម​របស់​លោក​ក៏​មិន​ហ៊ាន​មើល​ស្រាល​ដៃ​គូ​ប្រកួត​បាន​ឡើយ។

 

ទាំង​គ្រូ​កម្ពុជា​ និង​ថៃ​ប្តេជ្ញា​ស៊ុត​អត់​ប្រណី​សម្រាប់​មិត្ត​ភាព​ថ្ងៃ​សៅរ៍​នេះ​កញ្ញា Jimmy និយាយ​ភាសា​ថៃ​បាន​យ៉ាង​ល្អ​

 

 

ទាំង​គ្រូ​កម្ពុជា​ និង​ថៃ​ប្តេជ្ញា​ស៊ុត​អត់​ប្រណី​សម្រាប់​មិត្ត​ភាព​ថ្ងៃ​សៅរ៍​នេះ​

 

អត្ថបទ៖ ជាន ចាន់រ៉ា​​