ក្លិប​​ជប៉ុន​ FC Tokyo ​ចង់​បាន​ Superstar របស់​ថៃ​ Messi Jay

ក្លិប​​ជប៉ុន​ FC Tokyo ​ចង់​បាន​ Superstar របស់​ថៃ​ Messi Jay

FC Tokyo ក្លិប​យក្ស​របស់​ជប៉ុន​ ដែល​លេង​នៅ​​លីក​កំពូល​ J1 League ​កំពុង​ចាប់​អារម្មណ៍​ចង់​បាន​ Superstar ជម្រើស​ជាតិ​ថៃ Chanathip Songkrasin រហស្សនាម​ “Messi Jay” ​របស់​ក្លិប​ BEC Tero។ នេះ​បើ​តាម​ប្រភព​ពី​ប្រទេស​ជប៉ុន។

 

ក្លិប​​ជប៉ុន​ FC Tokyo ​ចង់​បាន​ Superstar របស់​ថៃ​ Messi Jay

 

​ក្រុម​ដែល​បញ្ចប់​ចំណាត់ថ្នាក់​លេខ​៤ នៅ​លីក​កំពូល​ជប៉ុន​ ចង់​បាន​កីឡាករ​ថៃ​​ Messi Jay ដើម្បី​មាន​ជម្រើស​​ប្រកួត​ប្រជែង​ក្នុង​ក្រុម​ច្រើន ខណៈ​ដែល​​ក្លិប​មួយ​នេះ ក៏​បាន​ឲ្យ​កីឡាករ​ថៃ​មួយ​​រូប​ទៀត​ Worachit Kanitsribampen ​របស់​ក្រុម​ Chonburi FC ​​ធ្វើតេស្ត​សាកល្បង​១​សប្ដាហ៍​​រួច​ហើយ​ដែរ។

 

Chanathip គឺជា​កីឡាករ​ល្អ​បំផុត​១​រូប​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ ​ក្នុង​ពាន​រង្វាន់​អន្តរជាតិ​កីឡាករ​​វ័យ​២២​ឆ្នាំ​រូប​នេះ ធ្លាប់​ឈ្នះ​ SEA Games ​២​ដង (២០១៣, ២០១៥) និង​ឈ្នះ​ AFF Championship ​កាល​២០១៤ (Suzuki Cup) ហើយ​រូប​គេ​ក៏​ធ្លាប់​ក្លិប​ជប៉ុន​ Gamba Osaka, Sagan Tosu ​ចាប់​អារម្មណ៍ និង​​ធ្លាប់​ធ្វើតេស្ត​នៅ​ក្លិប​ Shimizu S-Pulse ​កាល​ឆ្នាំ​២០១៣​ផង​ដែរ។

 

ក្លិប​​ជប៉ុន​ FC Tokyo ​ចង់​បាន​ Superstar របស់​ថៃ​ Messi Jay

 

ក្លិប BEC Tero ​ចង់​លក់​​តារា​ឆ្នើម​ថៃ​រូប​នេះ តម្លៃ​៣៥​លាន​បាត (១​លាន​ដុល្លារ) ប៉ុន្តែ​ក្លិប​ FC Tokyo ​ចង់​ខ្ចី​ជើង​១​ឆ្នាំ​សិន មុន​នឹង​ពួកគេ​សម្រេច​​ចិត្ត​ទិញ​ដាច់៕

 

-ចុចអាន៖ ក្រុម​​អាស៊ី​​​៥ ដែល​លើក​ពាន​ច្រើន​ជាង​គេ​ឆ្នាំ​២០១៥

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ footballchannel.asia