បីខែ រដ្ឋសភាអនុម័ត ច្បាប់ចំនួន១៣

ភ្នំពេញ៖សម្តេច ហេង សំរិន ប្រធានរដ្ឋសភាបានថ្លែងថា ក្នុងរយៈពេល៣កន្លងមកនេះ រដ្ឋសភាបានអនុម័ត ច្បាប់ចំនួន១៣ហើយ ដែលបានស្នើឡើងដោយរាជរដ្ឋាភិបាល។

សម្តេច ហេង សំរិន បានថ្លែង នៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៥នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ ថា ចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ រហូតមកដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ មានរយៈពេល៣ខែ។ ក្នុងរយៈពេល៣ខែនេះ សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៥ បានសម្រេច លទ្ធផលការអនុម៧តច្បាប់១៣ដូចជា ៖អនុម័តសេចក្តីព្រាងច្បាប់បានចំនួន១២ ដែលបានស្នើដោយ រាជរដ្ឋាភិបាល , អនុម័តសេចក្តីស្នើច្បាប់បានចំនួន១។

បន្ទាប់ពីបាន អនុម័តសេចក្តីព្រាងច្បាប់ខាងលើរួច សម្តេច ហេង សំរិន បានប្រកាសបិទសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៥ ចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ តទៅ ប្រសិនជាគ្មានរបៀបវារៈ សម័យប្រជុំទៀតនោះ៕