សាកលវិទ្យាល័យ២ របស់ចិន ដែលជាប់ចំណាត់ ថ្នាក់អន្តរជាតិ ក្នុងចំណោម សាកលវិទ្យាល័យធំៗ ទាំង១០ នៅលើសកលលោក

ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ថា ចិន មានសាកល វិទ្យាល័យដែលគេចាត់ទុកជា ខ្នាតអន្តរជាតិ ក្នុងចំណោមសកល វិទ្យាល័យធំៗទាំង១០ នៅទូទាំងពិភពលោក ។

យោងតាមការបោះពុម្ពផ្សាយដោយ Times Higher Education នៅថ្ងៃព្រហស្បតិ៍នេះថា ចិនពិតជាមាន សាកលវិទ្យាចំនួន០២កន្លែងប្រាដកមែន ក្នុងនោះមានសាកលវិទ្យាល័យ University of Hong Kong និង សាកលវិទ្យាល័យUniversity of Macao ដែលចាត់ទុកជាសាកលវិទ្យាល័យលំដាប់អន្តរជាតិ ក្នុងចំណោម សាកលវិទ្យាល័យអន្តរជាតិចំនួន១០ នៅលើសកលលោក ប្រចាំឆ្នាំ២០១៦នេះ ។

គួរបញ្ជាក់ថា ក្នុងចំណោមសកលវិទ្យាល័យជា២០០ មកពីបណ្តាប្រទេសចំនួន២៨ នៅទូទាំងពិភពលោក បានត្រូវគណៈកម្មាធិការវាយតម្លៃគុណភាពអប់រំ Times Higher Education បាន ចាត់ទុកសាកលវិទ្យាល័យ របស់ប្រទេសចិនចំនួន០២កន្លែងដែលឈរ ក្នុងលំដាប់អន្តរជាតិ ក្នុងចំណោមសាកលវិទ្យាល័យ លំដាប់អន្តរជាតិ ទាំង១០ ។

សាកលវិទ្យាល័យដែលជាប់ចំណាត់ថ្នាក់លេខ១ គឺសាកលវិទ្យាល័យ Qata University ដែលមានវិទ្យាស្ថាន អន្តរជាតិ ដ៏សម្បូរបែប ដែលជាសាកលវិទ្យាល័យស្ថិតនៅមជ្ឈិមបូព៌ា។

សាកលវិទ្យាល័យលំដាប់លេខ២ គឺសាកលវិទ្យាល័យ University of Luxembourg ។ សាកលវិទ្យាល័យ Ecole Polytechnique Federale de Lausanne លំដាប់លេខ៤ ។

លើសពីនេះ មានសហព័ន្ធវិទ្យាស្ថានបច្ចេកវិទ្យាស្វីស Swiss Federal Institute of Technology Zurich លំដាប់លេខ៧ និង University of St. Gallen លំដាប់លេខ៨ ក្នុងនោះដែរ សាកលវិទ្យាល័យរបស់សិង្ហបុរី ឈ្មោះថា National University of Singapore លេខ៩ និងទី១០ សាកលវិទ្យាល័យImperial College Londonនៅអង់គ្លេស ៕

  • សាកលវិទ្យាល័យ២ របស់ចិន ដែលជាប់ចំណាត់ ថ្នាក់អន្តរជាតិ ក្នុងចំណោម សាកលវិទ្យាល័យធំៗ ទាំង១០ នៅលើសកលលោក已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/01/14  Category:ក្នុងស្រុក