អភិបាល ខេត្តពោធិ៍សាត់ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូល កាន់មុខតំណែង អភិបាលរង ស្រុកកណ្តៀង

ពោធិ៍សាត់៖ អភិបាលនៃ គណៈអភិបាល ខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ បានអញ្ជើញ ជាអធិបតីក្នុងពិធី ប្រកាសចូលកាន់ មុខតំណែងអភិបាលរង ស្រុកកណ្តៀងម្នាក់ ដែលពិធីនោះ បានប្រព្រឹត្តិឡើង នៅសាលាស្រុកកណ្តៀង។

បើយោងតាមប្រកាស របស់ក្រសួងមហាផ្ទៃ ត្រូវបានតែងតាំងលោក អ៊ុង រដ្ឋា ជាអភិបាលរង នៃគណៈអភិបាល ស្រុកកណ្តៀង។ មានប្រសាសន៍ នៅក្នុងពិធីប្រកាស ចូលកាន់មុខតំណែងនោះ លោកអភិបាលនៃគណៈអភិបាល ខេត្តពោធិ៍សាត់ បានផ្តាំផ្ញើ និងកោតសរសើរដល់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ទាំងអស់នៅ ក្នុងស្រុកកណ្តៀង ដែលបានខិតខំបម្រើការងារ ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានបានល្អប្រសើរ៕