លោកស្រី ​ម៉ែន សំអន ជួបពិភាក្សា​ជាមួយតំណាង​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ប្រទេស​អាល្លឺម៉ង់ បារាំង បែ​ល​ហ្សិ​ក និង ហូ​ឡង់ ប្រចាំ​ទ្វីបអឺរ៉ុប​

ភ្នំពេញ: តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ឲ្យ​ដឹងថា តំណាង​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រចាំ​ប្រទេស​អាល្លឺម៉ង់ បារាំង បែ​ល​ហ្សិ​ក និង ហូ​ឡង់ ប្រចាំ​ទ្វីបអឺរ៉ុប និង ក្រុម​ឆន្ទៈ​យុវជន​ឆ្លងដែន ត្រូវបាន​ទទួល​ជួប​សំណេះសំណាល​ក្រោម​អធិបតីភាព​លោកស្រី​ឧបនាយក​រដ្ឋ​ម​ន្ត្រី្ត ម៉ែន សំអន នា​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ នៅ​ភោជនីយដ្ឋាន​សូរិយា​។​

​ក្នុងឱកាស​ដ៏​សប្បាយរីករាយ​នោះ លោកស្រី​ឧបនាយករដ្ឋមន្ត្រី បាន​ជម្រាបជូន​អំពី​សភាពការណ៍​ពិត និង​សមិទ្ធផល​ធំៗ​ដែល រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេចបាន ពិសេស​គឺ​កត្តា​សន្តិភាព ឯកភាព​ទឺ​កដី និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ហើយ គឺ​ដោយសារ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ របស់​សម្ដេច​តេ​ជោ ដែលជា​និច្ចកាល​តម្កល់​ប្រយោជន៍​រាស្ត្រ​ជាធំ​។

ក្នុងឱកាស​នោះដែរ តំណាង​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ប្រទេស​អាល្លឺម៉ង់ បារាំង បែ​ល​ហ្សិ​ក និង​ហូ​ឡង់ ប្រចាំ​ទ្វីបអឺរ៉ុប និង ក្រុម​ឆន្ទៈ​យុវជន​ឆ្លងដែន ក៏បាន​រាយការណ៍​ជូន​អំពី​ស្ថានភាព​ពិត​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស ដែល​បាន​យល់​កាន់តែច្បាស់​អំពី​គោលនយោបាយ ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល ពិសេស​នយោបាយ​ប្រជា​ភិ​ថុ​ត បោកប្រាស់​របស់​គណបក្ស​ប្រឆាំង ដែល​រហូត​មកទល់ពេលនេះ បងប្អូន​លែងមាន​ជំនឿ​លើ​បក្សប្រឆាំង​តទៅទៀត​ហើយ ពិសេស​គឺ​បន្ទាប់ពី​ការជួប​សំណេះសំណាល​ជាមួយ​សម្ដេច​តេ​ជោ នៅ​ប្រទេស​បារាំង និង ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​អឺរ៉ុប​របស់លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត កាលពីពេល​ថ្មីៗ​នេះ​៕