កម្មវិធី​ទទួល​ព័ត៌មាន​លើ​ប្រព័ន្ធ ios (App ios ) របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅពេលនេះ​ដំណើរការ​ហើយ​

ភ្នំពេញ: ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មានប្រសាសន៍​លើ​ប្រព័ន្ធ ios ផ្ទាល់ខ្លួន​ថា App (iOs) សម្រាប់​អ្នក​ប្រើ iPhone ថ្ងៃនេះ​(១៤​មករា​) ខ្ញុំ សូម​ជម្រាប ជនរួមជាតិ​អំពី App ខ្ញុំ​ផ្ទាល់​សម្រាប់ iPhone ដែល​ប្រើ (iOs) គឺអាច​ទាញ​យកមក​ដាក់​លើ​ទូរស័ព្ទ​បាន​។

​សម្តេច​តេ​ជោ បាន​បន្តថា នៅក្នុង Apple store សូម​វាយ Samdech Hun Sen, បន្ទាប់មក​ចុច Install ។​

សម្តេច នាយករដ្ឋមន្រ្តី បានលើកឡើងថា មាន App ខ្ញុំ​គឺ​នៅ​ជិត​ខ្ញុំ​ជានិច្ច និង​ទទួលបាន​ព័ត៌មាន​អំពីខ្ញុំ​បាន​ឆាប់រហ័ស​។ ខ្ញុំ​សន្យា​នៅក្បែរ​បងប្អូន​ជនរួមជាតិ និង​បន្ត​ថែរក្សា​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​ដើម្បី​ប្រទេសជាតិ​យើង​កាន់តែ​រីកចម្រើន​ខ្លាំង​ឡើង​ថែមទៀត​៕​

កម្មវិធី​ទទួល​ព័ត៌មាន​លើ​ប្រព័ន្ធ ios (App ios ) របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅពេលនេះ​ដំណើរការ​ហើយ​