កម្ពុជា ដាក់​សម្បត្តិ​វប្បធម៌​៣​បន្ថែម ជា​បេតិកភណ្ឌ​ពិភពលោក​

​សម្បត្តិ​វប្បធម៌​រូបី​និង​អរូបី ចំនួន​៣​បន្ថែមទៀត នឹងត្រូវ​បានដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​របស់​ពិភពលោក​។ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ  អះអាងថា​គម្រោង​នេះ នឹង​រៀបចំ​ឲ្យ​បាន​រួចរាល់​ក្នុង​ឆ្នាំ​២០១៦ នេះ​។​

​កម្ពុជា គ្រោង​ដាក់​ប្រាសាទសម្បូរព្រៃគុក ចាប៉ីដងវែង និង​ភ្លេង​អារក្ខ ចូល​ជា​បេតិកភណ្ឌ​វប្បធម៌​នៃ​មនុស្សជាតិ ក្នុង​ឆ្នាំ​២០១៦ នេះ​។ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ កំពុងតែ​រៀបចំ​ឯកសារ​ឲ្យ​គ្រប់​ជ្រុងជ្រោយ ដើម្បី​ដាក់ជូន​អង្គការ​យូណេស្កូ ក្នុង​គោលបំណង​ស្នើ​ឲ្យ​អង្គការ​អន្តរជាតិ​មួយ​នេះ បញ្ចូល​សម្បត្តិ​វប្បធម៌​ទាំង​៣​ខាងលើ ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ នេះ​បើតាម​ការអះអាង​របស់​លោក ថៃ នរៈ​សត្យា រដ្ឋលេខាធិការ នៃ​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ​។​

​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន ក្រោយពី​បញ្ចប់​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​វប្បធម៌​ឆ្នាំ​២០១៥ ដែល​ប្រព្រឹត្តទៅ​នៅ​សាលចតុមុខ នា​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ រដ្ឋលេខាធិការ​រូបនេះ​បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​កំពុងតែ​រៀបចំ​ឯកសារ​ឲ្យ​គ្រប់​លក្ខខណ្ឌ​។ កាលណា​មិន​គ្រប់​លក្ខខណ្ឌ យើង​ដាក់​ទៅ គេ​ប្រាកដ​ជាប​ញ្ចូ​ន​មក​យើង​វិញ​។ អ៊ីចឹង​យើង​ត្រូវធ្វើ​ឲ្យ​គ្រប់លក្ខណៈ ជាមុនសិន មុននឹង​ស្នើ​ទៅ​គេ​។ យើង​សង្ឃឹមថា​ឆ្នាំ​ថ្មី​នេះ យើង​នឹង​អាចធ្វើ​ការងារ​នេះ បាន​ជោគជ័យ​»​។​

​សូម​រម្លឹកថា កម្ពុជា​បាន​បញ្ចូល​សម្បត្តិ​វប្បធម៌​មួយចំនួន​ហើយ ទៅក្នុង​បញ្ជី​បេ​តិក​វប្បធម៌​រូបី​និង​អរូបី នៃ​មនុស្សជាតិ ដូចជា ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ល្ខោន​ស្រមោល​ស្បែក​ធំ និង​របាំ​ព្រះរាជ​ទ្រព្យ ជាដើម​៕

លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​