៦ ឆ្នាំក្រោយ សម្តេច ហ៊ុន សែន នៅតែ​ប្រាប់​ត្រកូល​ហ៊ុន​ឲ្យ​សាង​អំពើ​ល្អ​

​ក្នុង​ពិធី​ឆ្លង​ឆ្នាំ​២០០៩ ចូល​២០១០ ការជួបជុំ​គ្រួសារ​ត្រកូល ហ៊ុន ៤​ជំនាន់​ត្រូវបាន​រៀបចំឡើង​។ ជា​ជីតា ឪពុក ឪពុកមា ឪពុកធំ និង​ជា​នាយករដ្ឋមន្ត្រី​ផង សម្តេច ហ៊ុន សែន បានផ្តល់​ដំបូន្មាន​ដល់​កូនក្មួយ​នៃ​គ្រួសារ​ត្រកូល​ហ៊ុន ប្រព្រឹត្តិ​អំពើ​ល្អ និង​បម្រើប្រជាជន​។ សម្តេច ហ៊ុន សែន បាន​រម្លឹក​ព្រឹត្តិការណ៍​ទាហាន​ប៉ុល ពត តាម​ធ្វើទុក្ខបុកម្នេញ ញាតិសណ្តាន​នៃ​អ្នកមានអំណាច​ក្នុង​របប លន់ នល់ អស់អំណាច ប្រាប់​កូនក្មួយ​ត្រកូល ហ៊ុន ជា​មេរៀន​។​

«​បើសិនជា​កូនៗ ក្មួយៗ មិន​ស្តាប់​តាម​ការ​ទូន្មាន​របស់​ពូ ហើយ​ប្រព្រឹត្តិ​អំពើអាក្រក់ នៅពេល ហ៊ុន សែន ផុតពី​អំណាច កុំភ្លេចថា ក្មួយៗ​នឹង​ជា​គោលដៅ​នៃ​ការវាយប្រហារ​»​។ សម្តេច ហ៊ុន សែន ព្រមាន​យ៉ាង​ដូច្នេះ​។​

​នៅ​ថ្ងៃទី​១៤​ខែមករា​ឆ្នាំ​២០១៦​នេះ សម្តេច ហ៊ុន សែន បាន​សរសេរ​រម្លឹក​ជីវិត​នៃ​ការ​កាន់អំណាច​យូរ​រយៈពេល​៣១​ឆ្នាំ ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា​ប្រាប់​ជនរួមជាតិ​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​។ ទន្ទឹមនឹង​ការ​រម្លឹក​អំពី​មនសិការ​ជួយសង្គ្រោះ​ប្រជាជន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​កាន់អំណាច ក៏បាន​រំលេច​ពី​ជីវិត​តស៊ូ​ក្នុង​គ្រួសារ​ដែរ។ ឃ្លា​ចុងក្រោយ​នៃ​ការ​រម្លឹក​ប្រវត្តិ​ជីវិត​របស់លោក គឺ​ការផ្តល់​ដំបូន្មាន​ដល់​កូនក្មួយ​ឲ្យ​បម្រើប្រជាជន ដូច​លោក​បាន​ថ្លែង​នៅក្នុង​ពិធី​ជួបជុំ​គ្រួសារ​ត្រកូល ហ៊ុន កាលពី​ចុងឆ្នាំ​២០០៩ ដែរ​។​

​ខាងក្រោម​នេះ គឺជា​សំឡេង​របស់​សម្តេច ហ៊ុន សែន ក្នុង​ពិធី​ជួបជុំ​គ្រួសារ​ត្រកូល ហ៊ុន ៖

៦ ឆ្នាំក្រោយ សម្តេច ហ៊ុន សែន នៅតែ​ប្រាប់​ត្រកូល​ហ៊ុន​ឲ្យ​សាង​អំពើ​ល្អ​
លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​