​នគរបាល​ចរាចរ​ផាកពិន័យ​ប្រាក់​បាន​ជាង ៨០០ លាន​រៀល រយៈពេល ១៣​ថ្ងៃ

​ភ្នំពេញ​៖ រយៈពេល ១៣​ថ្ងៃ នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី  កម្លាំង​នគរបាល​ចរាចរ​បាន​ផាកពិន័យ​បាន​ទឹកប្រាក់​ជាង ៨០០​លាន​រៀល ពី​ការពិន័យ​យានយន្ត​ដែល​ល្មើសច្បាប់​នៅ​ទូទាំងប្រទេស​។​

​របាយការណ៍​បូកសរុប​លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី បាន​បង្ហាញថា ការអនុវត្ត​ការងារ​ច្បាប់​ចរាចរណ៍​រយៈពេល​១៣​ថ្ងៃនេះ មន្ត្រីនគរបាល​ចរាច​រ បាន​ត្រួតពិនិត្យ​យានយន្ត​សរុប ៣៧៨,០៥៨​គ្រឿង ក្នុងនោះ​រថយន្ដ​១៥០,៣៣៦​គ្រឿង និង​ម៉ូតូ​ចំនួន​២២៧,៧២២​គ្រឿង​។​

​របាយការណ៍​បន្ថែមថា ក្នុងការ​ត្រួតពិនិត្យ​យានយន្ត​ជាង​៣៧​ម៉ឺន​គ្រឿង​នោះ មន្ត្រីនគរបាល​បាន​ឃាត់​យានយន្ត​ល្មើស​ចំនួន ៨៦៧៤៣​គ្រឿង ដោយ​ស្មើ​២៣​ភាគរយ​។ ចំណែក​យានយន្ត​៤៤៤៣៧​គ្រឿង ស្មើនឹង​៥១​ភាគរយ​ត្រូវបាន​អប់រំ​។ ដោយឡែក​មន្ត្រីនគរបាល​ក៏បាន​ផាកពិន័យ​យានយន្ត​ចំនួន​៤២៣០៦​គ្រឿង ដោយ​អនុវត្ត​ការបង់ប្រាក់​ផាកពិន័យ​តាម​ស្នាក់​ការដែល​បានកំណត់​ទទួលបាន​ប្រាក់​ពិន័យ​ចំនួន ៨៥៣,៩៧០,០០០​រៀល ស្មើនឹង​៧៦,១៣​ភាគរយ​៕

លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​