ឡាវ​ចចេស​ចង់​សាងសង់​ទំនប់​ដន​សា​ហុង មិន​ស្តាប់​តាម​ការស្នើសុំ​របស់​កម្ពុ​ជា ថៃ វៀតណាម​

​បើ​គ្មាន​ការប្រែប្រួល​ទេ នៅ​ចុងឆ្នាំ ២០១៦ ខាងមុខនេះ រដ្ឋាភិបាល​ឡាវ​នឹង​សាងសង់​ទ​នប់​វា​រី​អគ្គិសនី ដន​សា​ហុង តាម​គម្រោង​របស់ខ្លួន​ហើយ​។ គម្រោង​នេះ ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ​ក្រៅពី​ឡាវ គឺ​កម្ពុជា ថៃ និង​វៀតណាម បាន​ជំទាស់​យ៉ាងខ្លាំង​។​

​បើទោះបីជា​កម្ពុជា ថៃ និង​វៀតណាម ព្យាយាម​ស្នើ​ឲ្យ​រដ្ឋាភិបាល​ឡាវ សិក្សា​បន្ថែម​ពី​ផលប៉ះពាល់​នៃ​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​ដន​ស​ហុង​យ៉ាងណាក្តី ក៏​រដ្ឋាភិបាល​ឡាវ​នៅតែ​អះអាងថា គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី គឺជា​សិទ្ធិ និង​អធិបតេយ្យ​របស់ខ្លួន ហើយ​គ្រោង​នឹង​សាង់សង់​នៅ​ចុង​ឆ្នាំនេះ​។ លោក តែ ណា​វុ​ធ អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​ថ្លែងថា កន្លងមក​បញ្ហា​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង​នេះ កម្ពុជា​ធ្លាប់​ផ្តល់យោបល់​អំពី​ផលប៉ះពាល់​ដល់​រដ្ឋាភិបាល​ឡាវ ហើយ​ក៏បាន​បានស្នើ​ឲ្យ​ឡាវ​សិក្សា​ពី​ផលប៉ះពាល់​ឆ្លងដែន​ស្តីពី​បរិស្ថាន សេដ្ឋកិច្ច និង​សង្គម នៅ​ផ្នែក​ខាងក្រោម​នៃ​ទំនប់​ដន​សា​ហុង​។​

​បើតាម​មន្ត្រី​ខាងលើ​ដែល​ថ្លែង​ក្នុង​កិច្ចប្រជុំ​លើក​ទី ២២ នៃ​ក្រុមប្រឹក្សា​គណៈកម្មការ​ទន្លេ​មេគង្គ មិនមែន​តែ​កម្ពុជា​ទេ​ដែល​ខ្វាយខ្វល់​ពី​បញ្ហា​នេះ ថៃ និង​វៀតណាម ដែលជា​សមាជិក​ក្រុមប្រឹក្សា​គណៈកម្មការ​ទន្លេ​មេគង្គ ក៏​ព្រួយបារម្ភ​ពី​គម្រោង​សាងសង់​នេះដែរ​។ «​កម្ពុជា ថៃ វៀតណាម ស្នើ​ឲ្យ​ឡាវ​សិក្សា​បន្ថែម​ម​ពី​ផលប៉ះពាល់ ដើម្បី​ឲ្យ​យើង​ប្រាប់​ប្រជាជន​យើង​ពី​បញ្ហា​នេះ តែឡាវ​មិន​ឯកភាព ដោយ​អះ​អា​ថា គម្រោង​នេះ​មិនមាន​ផលប៉ះពាល់​អ្វី​នោះទេ ហើយ​គាត់​មិន​ធ្វើតាម​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក តែ ណា​វុ​ធ ទន្ទឹមនឹង​លោក​លើកឡើង​ពី​ការអះអាង​របស់​ភាគី​ឡាវ​យ៉ាងនេះ​ទៀតថា​៖«​គម្រោង​សាងសង់​នេះ ឡាវ​ថា ជា​អធិបតេយ្យ និង​សិទ្ធិ​នៃ​ប្រទេស​របស់ខ្លួន ក្នុងការ​អភិវឌ្ឍ​»​។

​តែ​យ៉ាងណា លោក តែ ណា​វុ​ធ ពន្យល់ថា អាង​ទន្លេមេគង្គ ជា​អាង​រួម​របស់​ប្រទេស​នៅតាម​ដង​ទន្លេមេគង្គ ដែល​ត្រូវ​គិតគូរ​ឲ្យ​បានច្បាស់លាស់​ទៅលើ​ការប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព​។ លោក​ថា យន្តការ​ដែល​កណ​ត់​នៅក្នុង​បទបញ្ជាផ្ទៃក្នុង​នៃ​ក្រុមប្រឹក្សា​ទន្លេមេគង្គ ដែលមាន​សមាជិក​ចំនួន ៤ គឺ​កម្ពុជា ឡាវ ថៃ និង​វៀតណាម បាន​កំណត់ថា ការអនុវត្ត​អ្វីមួយ​នៅតាម​ដង​ទន្លេមេគង្គ អាចធ្វើ​ទៅបាន​លុះតែ​មានការ​ឯកភាពគ្នា​ជា​ឯក​ឆន្ទ​នៃ​សមាជិក​គណៈកម្មការ​នេះ​។ លោក បញ្ជាក់​បែបនេះ​ថា​៖«​យើង​ធ្វើ​ការងារ​រួមជាមួយ​គ្នា បញ្ហា​អធិបតេយ្យ​នៃ​ទន្លេមេគង្គ​នេះ មិនមែនជា​របស់​ប្រទេស​ណាមួយ​ទេ តែ​ផលប៉ះពាល់​នៃ​ទន្លេមេគង្គ​យើង​គិត​រួមគ្នា »​។

​កន្លងមក​អង្គការក្រៅរដ្ឋាភិបាល ដែល​ធ្វើការ​ផ្នែក​បរិស្ថាន បានធ្វើ​សកម្ម​ភាពជា​បន្តបន្ទាប់​ប្រឆាំងនឹង​គម្រោង​សាង់សង់​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង ដែលមាន​ចម្ងាយ​តែ​ជាង ២ គីឡូម៉ែត្រ​ពី​ព្រំដែន​កម្ពុជា​ឡាវ​។ ពួកគេ​យល់ថា គម្រោង​នេះ ជាការ​គំរាមកំហែង​មួយ​បន្ថែមទៀត ដល់​អាយុជីវិត​សត្វ​ផ្សោត និង​ហ្វូង​មច្ឆជាតិ​របស់​កម្ពុជា និង​ជីវភាព​ប្រជាជន​នៅតាម​ដង​ទន្លេមេគង្គ​។​

​នាពេល​បច្ចុប្បន្ននេះ មាន​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ចំនួន ១១ នៅតាម​ដង​ទន្លេមេគង្គ​។ លោក តែ ណា​វុ​ធ អះអាងថា ប្រសិនបើ​ឡាវ​អាច​ក៏​សាង​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង​នេះ បាន គម្រោង​ដទៃទៀត នឹងធ្វើ​ឡើង​តៗ​គ្នា​៕

លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​