សេវាកម្ម &raquo ពាណិជ្ជកម្ម

ខេត្តកំពង់ស្ពឺ ៖ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស បាន​ផ្តួចផ្តើម​បង្កើត​កម្មវិធី​ជា​ច្រើន​សម្រាប់​បុគ្គលិក​ឆ្នើម​ប្រចាំខែ​របស់​ណា​ហ្គា​វើ​ល បាន​ទៅ​ស្រុក​កំណើត​របស់​ពួក​គេ​រៀង​ៗ​ខ្លួន ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​អប់រំ​នៅ​ទីនោះ​។ ហើយ​ថ្មី​ៗ​នេះ ណា​ហ្គា​វើ​ល​បាន​នាំ​យក​នូវ​សម្ភារ​សិក្សា​មួយ​ចំនួន​ធំ​ទៅ​ចែក​ជូន​ដល់​សិស្សានុសិស្ស​នៅ​សាលា​បឋម​សិក្សា​ទឹក​ស្អុយ សាលា​បឋម​សិក្សា​គី​រី​សុខុម និង​សាលា​បឋម​សិក្សា​ពាម​ឃ្លៃ ក្នុងស្រុក​សំរោង​ទង ខេត្ត កំពង់ស្ពឺ​។

លោក James Ma នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក និង​ការងារ​សង្គម​ណា​ហ្គា​វើ​ល​បាន​មាន​ប្រសាសន៍​ថា «​កម្មវិធី​ឈ្មោះ​ថា «​ស្រុក​កំណើត​» នេះ ត្រូវ​បាន​ផ្តួចផ្តើម​បង្កើត​ឡើង​នៅ​ដើមឆ្នាំ​នេះ​។ តាម​រយៈ​កម្មវិធី​នេះ បុគ្គលិក​ឆ្នើម​ប្រចាំខែ​របស់​យើង នឹង​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ពួក​គេ ដើម្បី​ចែករំលែក​នូវ​ភាព​ជោគជ័យ​របស់​ខ្លួន​ជាមួយនឹង​កុមារ​ៗ​នៅ​ទីនោះ​។ ការ​ចង​ចាំ​ថា​ខ្លួន​ចេញ​មក​ពី​កន្លែង​ណា គឺជា​វប្បធម៌​របស់​ពួក​យើង ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ទទួល​បាន​ជោគជ័យ​ក្នុង​ឆាកជីវិត​របស់​អ្នក​»​។

លោក​ងិ​ន សេង នាយក​សាលា​បឋម​សិក្សា​ទឹក​ស្អុយ បាន​មាន​ប្រសាសន៍​ថា «​មាន​តែ​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​មួយ​ប៉ុណ្ណោះ​ដែល​បាន​មក​ទី​នេះ និង​បាន​នាំ​យក​នូវ​សេចក្តី​សង្ឃឹម​សម្រាប់​ពួក​យើង​។ យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ណា​ហ្គា​វើ​ល​ដែល​តែងតែបាន​ឧបត្ថម្ភ​សម្ភារ​សិក្សា​ដល់​សិស្សសាលា​យើងខ្ញុំ​។ ណា​ហ្គា​វើ​ល គឺជា​ក្រុមហ៊ុន​ទី​មួយ​ដែល​បាន​ផ្តួចផ្តើម​បង្កើត​កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស ដើម្បី​ជំរុញ​លើកទឹកចិត្ត​សិស្សានុសិស្ស​ឲ្យ​រៀន​ភាសា​អង់គ្លេស​។ លើស​ពី​នេះ​ទៅ​ទៀត ណា​ហ្គា​វើ​ល​បាន​ផ្តល់​ឱកាស​សម្រាប់​បុគ្គលិក​របស់​ខ្លួន​បាន​ចូលរួម​ចំណែក​អភិវឌ្ឍ​សហគមន៍​ដែល​ជា​ស្រុក​កំណើត​របស់​ពួក​គេ​រៀង​ៗ​ខ្លួន​ទៀត​ផង​។ យើងខ្ញុំ​ពុំ​មាន​ពាក្យពេចន៍​អ្វី​នោះ​ទេ ក្រៅពី​សូម​ថ្លែងអំណរគុណ​យ៉ាង​ស្មោះ​ចំពោះ​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​»​។

លោក សុធី នាយក​សាលា​បឋម​សិក្សា​ពាម​ឃ្លៃ បាន​មាន​ប្រសាសន៍​ថា ណា​ហ្គា​វើ​ល​មិន​ត្រឹមតែ​បាន​ចែក​សម្ភារ​សិក្សា​ជា​ច្រើន​ដល់​សិស្សានុសិស្ស​របស់​យើងខ្ញុំ​ប៉ុណ្ណោះ​នោះ​ទេ ថែម​ទាំង​បាន​សាងសង់​ឡើង​វិញ​នូវ​បន្ទប់​ថ្នាក់រៀន​មួយ​បន្ទប់​សម្រាប់​សិស្ស​ផង​។ សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ និង​សហគមន៍​មាន​សេចក្តី​រំភើប​យ៉ាង​ក្រៃ​លែង​នូវ​អ្វី​ដែល​ណា​ហ្គា​វើ​ល​បាន​ធ្វើ​សម្រាប់​សហគមន៍​របស់​យើងខ្ញុំ​។ ខ្ញុំ​គិត​ថា ណា​ហ្គា​វើ​ល​គឺជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​ផ្តល់​នូវ​ឱកាស​សម្រាប់​បុគ្គលិក​របស់​ខ្លួន ដើម្បី​ទៅ​ស្រុក​កំណើត​របស់​ពួក​គេ​ចូលរួម​ក្នុង​បុព្វហេតុ​សហគមន៍​។ កម្មវិធី «​ស្រុក​កំណើត​» គឺជា​កម្មវិធី​ដ៏​អស្ចារ្យ​មួយ ហើយ​វា​ក៏​ជា​វប្បធម៌​របស់​យើង​ផង​ដែរ គឺ​មិន​ឲ្យ​ភ្លេច​កំណើត​របស់​ខ្លួន​ឡើយ​។ យើង​អាច​និយាយ​បាន​ថា ណា​ហ្គា​វើ​ល គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​ដែល​យកចិត្តទុកដាក់​អំពី​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​កម្ពុជា​»​។

លោក​អឹ​ម អាង ជា​បុគ្គលិក​ឆ្នើម​ម្នាក់​ប្រចាំខែ​កុម្ភៈ ឆ្នាំ​២០១៥ និង​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ បាន​ឲ្យ​ដឹង​ថា «​យើងខ្ញុំ​សប្បាយ​រីករាយ​ណាស់​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​។ សូម​អរគុណ​ដល់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​សម្រាប់​ការ​ផ្តួចផ្តើម​កម្មវិធី​នេះ​ឡើង​ដែល​អាច​ឲ្យ​យើងខ្ញុំ បាន​ចែករំលែក និង​ចូលរួម​ចំណែក​ក្នុង​សហគមន៍​របស់​យើង​។ កម្មវិធី «​ស្រុក​កំណើត​» នេះ គឺជា​កម្មវិធី​ដ៏​ល្អ​ប្រសើរ​មួយ​សម្រាប់​ពួក​យើង​។ យើង​គួរតែ​ដឹងគុណ​ដល់​ស្រុក​កំណើត​របស់​យើង ពីព្រោះ​វា​ជា​កន្លែង​ដែល​យើង​កើត និង​ជា​កន្លែង​ដែល​ធ្វើ​ឲ្យ​យើង​ចង​ចាំ​នូវ​អនុ​ស្សវ​រី​យ៍​ពី​កុមារភាព​របស់​យើង​»៕