សេវាកម្ម &raquo ពាណិជ្ជកម្ម

ខេត្ត​ព្រះ​សីហ​នុ ៖ អ្វី​ដែល​លោក​អ្នក​កំពុង​រង់ចាំ គឺ​បាន​មក​ដល់​ហើយ Camhomes នឹង​ចាប់ផ្តើម​សាងសង់​អគារ​ខុន​ដូរ D’Seaview  ដ៏​ប្រណីត​នៅ​ខេត្ត​ព្រះ​សីហ​នុ​នៅ​ចុង​ស​ប្តា​ហ៍​នេះ​។

លោក​គួ​ច លេង​ឃាង អ្នក​ទំនាក់ទំនង​សាធារណៈ និង​យុទ្ធសាស្ត្រ​ទីផ្សារ​នៃ​ក្រុមហ៊ុន Public Housing Development (Cambodia) Ltd បាន​ឲ្យ​ដឹង​ថា «​ពិធី​បញ្ចុះ​បឋមសិលា​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​១៦ មក​រា ២០១៦ ខាង​មុខ​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ លោក​យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​» ។
អគារ​ខុន​ដូ D’Seaview ដ៏​ប្រណីត​មួយ​នឹង​ផ្តល់​ឲ្យ​លោក​អ្នក​នូវ​ជម្រើស​ថ្មី​ទាំង​លំនៅ​ដ្ឋា​ន និង​អគារ​ពាណិជ្ជកម្ម ដែល​មាន​សេវា​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​២៤​ម៉ោង អាង​ហែល​ទឹក កន្លែង​ហាត់ប្រាណ សួនច្បារ​ដ៏​ធម្មជាតិ កន្លែង​លេង​កីឡា កន្លែង​ញ៉ាំ​អាហារ ភោជនីយដ្ឋាន និង​ចំណតរថយន្ត​យ៉ាង​ធំ​ទូលាយ​។

លោកស្រី វ៉ា រ៉ូ​នី ទើបបាន​កក់​ខុន​ដូ D’Seaview កាលពី​ខែ​មុន បន្ទាប់​ពី​បាន​ពិភាក្សា​ជាមួយ​អ្នកជំនាញ​អចលនទ្រព្យ​នៅ Camhomes ។ លោកស្រី​បាន​ឲ្យ​ដឹង​ថា «​ខ្ញុំ​ចង់បាន​ខុន​ដូ​មួយ​នៅ​ទីនោះ ព្រោះ​ខ្ញុំ​អាច​ទៅ​លេង​ខេត្ត​ព្រះ​សីហ​នុ​ជា​ញឹកញាប់​ជាមួយ​គ្រួសារ និង​មិត្តភក្តិ​របស់ខ្ញុំ​។ ខ្ញុំ​កំពុង​តែ​ប្រាប់​ឲ្យ​មិត្តភក្តិ​របស់ខ្ញុំ​ឱ្យ​ទិញ​បន្ទប់​ខុន​ដូរ​នៅ​ទីនោះ​ដែរ ព្រោះ​វា​មា​នទី​តាំងនៅ​ក្បែរ​ឆ្នេរ​សុខា ហើយ​ពួក​យើង​អាច​ទៅ​លេង​សមុទ្រ​មួយ​ខែ​ម្តង ឬ​អាច​ធ្វើ​អ្វី​ផ្សេង​ៗ​ទៀត​»​។ លោកស្រី​នឹង​ទៅ​មើល​ទីតាំង​ខុន​ដូរ​ក្នុង​ពេល​ឆាប់ ដើម្បី​ដឹង​ពី​ដំណើរការ​នៃ​ការ​សាងសង់​ផង​ដែរ​។

D’Seaview ត្រូវ​បាន​រចនា​ឡើង​ឲ្យ​មាន​ពន្លឺ និង​ខ្យល់​ចេញចូល​គ្រប់គ្រាន់ ព្រមទាំង​អាច​គយគន់​ទេសភាព​ជុំវិញ ក៏​ដូច​ជា​ផ្ទៃសមុទ្រ​យ៉ាង​ធំ​ល្វឹងល្វើយ​។ គ្រប់​បន្ទប់​ទាំងអស់​សុទ្ធ​បែរមុខ​ទៅ​ទិស​ខាងត្បូង ឬ​ទិសនិរតី​។ ការ​សាងសង់​ខុន​ដូចនេះ​នឹង​រួចរាល់​អស់​ក្នុង​រយៈពេល​២​ឆ្នាំ​ទៀត​។

D’Seaview មា​នទី​តាំងនៅ​ភូមិ​១ សង្កាត់​លេខ​៣ ខណ្ឌ​មិត្តភាព ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​។

នៅ​ក្នុង​ឱកាស​ដ៏​ពិសេស​នេះ ក្រុមហ៊ុន Camhomes នឹង​រៀបចំ​ពិធី​ទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយ អ្នកចូលរួម​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​នៅ​ក្នុង​សណ្ឋាគារ​សុខា ព្រមទាំង​មាន​ចាប់​រង្វាន់​ភ្លាម​ៗ​សម្រាប់​អតិថិជន​កក់​ខុន​ដូ​នៅ​ថ្ងៃ​នោះ​តែ​ម្តង​។ រង្វាន់​រួម​មាន កង្វារ ម៉ៃ​ក្រូ​វេ​វ​អូ​វិ​ន ទូរ​ទឹកកក ទូរទស្សន៍ អា​ផេ​ត ម៉ូតូ ព្រមទាំង​រង្វាន់​ធំ គឺ​ការ​បញ្ចុះតម្លៃ​៣% លើ​ប្រូ​ម៉ូ​សិន បច្ចុប្បន្ន​ចំពោះ​ការ​កក់​ខុន​ដូរ​។

ប្រសិនបើ​លោក​អ្នកមាន​ចំណាប់អារម្មណ៍​ចំពោះ  D’Seaview លោក​អ្នក​អាច​មក​ទស្សនា​ដោយ​ផ្ទាល់​នៅ Showroom​អគារ​កា​ណា​ឌី​យ៉ា ហើយ​អាច​ពិភាក្សា​ជាមួយ​អ្នកជំនាញ ដើម្បី​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ដ៏​ច្រើន លោក​អ្នក​ក៏​អាច​ទំនាក់ទំនង​មក​កាន់​លេខ 023 985828 / 097 7689090 ឬ​ចូល​ទស្សនា​តាម​រយៈ​គេហទំព័រ​www.mycamhomes.com ។